
មនុស្សគ្រប់គ្នាគ្មានអ្នកណាជឿឡើយថា បវរកញ្ញាប្រទេសថៃ លោកស្រី Apsara Hongsakul នៅឆ្នាំនេះបានឈានដល់វ័យ ៧២ឆ្នាំហើយ ។ គេនៅចាំបានថា កាលពីឆ្នាំ២០១៤ បវរចក្រវាលពិភពលោកឆ្នាំ១៩៦៥ បានធ្វើឲ្យគេស្លុតអារម្មណ៍គ្រប់គ្នានៅពេលបង្អួតសម្រស់ក្មេងដូចម្ភៃប្លាយ នៅពេលលោកស្រីមានអាយុ ៦៧ឆ្នាំ ។
យ៉ាងណាមិញទោះកន្លងផុត ៥ ឆ្នាំ នៅពេលនេះលោកស្រីបានកើនចៅថែមប៉ុន្មាននាក់ទៀតហើយនោះ កាលពីពេលថ្មីៗនេះ បវរកញ្ញាប្រទេសថៃឆ្នាំ១៩៦៤ បានបង្ហើបពីរូបភាពជីវិតប្រចាំថ្ងៃរបស់ខ្លួនបន្តទៀត ដែលធ្វើឲ្យគេអត់នឹងមិនច្រណែនមិនបាន ។ យោងតាមកម្រងរូបភាពរបស់អតីតបវរកញ្ញាចក្រវាលពិភពលោករូបនេះ គេស្ទើរតែមិនជឿថា លោកស្រីឆ្នាំនេះមានអាយុ ៧២ឆ្នាំនោះឡើយ ដ្បិតលោកស្រីមើលទៅមិនលើសពីអាយុ ៣០ជាងទេ ។ ជាមួយនឹងសម្បុរស ព្រមទាំងរាងស្វែលទៀតនោះ មនុស្សជាច្រើន បានសរសើរលោកស្រី Apsara ថា ជានារីមិនចេះចាស់ ។ ប្រៀបធៀបនឹងរូបកាលលោកស្រីទើបទទួលជយលាភីកាលពិកន្លះសតវត្សមុនក៏មិនខុសគ្នាច្រើនប៉ុន្មាន ៕
ដោយ៖ នីតា