
ក្លឹប Roma បានកំណត់តម្លៃខ្លួនអ្នកចាំទី Alisson ឱ្យក្លិបហង្សក្រហម Liverpool ដេញថ្លៃក្នុងតម្លៃប្រមាណជា ៧៨ លានផោន (ស្មើនឹង ១០៤ លានដុល្លារអាមេរិក) ។
ក្រុមដែលស្ថិតនៅក្នុងក្របខ័ណ្ឌ Serie A មួយនេះមិនចង់លក់ទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ពួកគេទេ ហើយសូម្បីតែពួកគេត្រូវបានគេបង្ខំឱ្យធ្វើកិច្ចព្រមព្រៀងមួយក៏ដោយ ក៏ពួកគេចង់រង់ចាំរហូតដល់ការប្រកួត FIFA World Cup បានបញ្ចប់។ ក្រុមហង្សក្រហម Liverpool អាចនឹងត្រូវបានដាក់ឱ្យដេញថ្លៃដោយតម្លៃនេះ ខណៈដែលក្រុម Real Madrid ក៏ចង់ដេញថ្លៃយកអ្នកចាំទីរូបនេះផងដែរ ៕
ដោយ៖តារា