ឃួនឡាបូរ៉ាវី នឹងត្រូវចូលរួមជាមួយក្លឹប Surat Thani FC នៅលីគទី ៣ របស់ថៃ

10145
  • ប្រធានក្រុមបឹងកេត ឃួនឡាបូរ៉ាវី បានចូលរួមជាមួយក្រុម Surat Thani FC នៅលីគរបស់ថៃសម្រាប់ជើងទី ២ នៅរដូវកាល ២០១៨ ។ កីឡាករវ័យ ៣០ ឆ្នាំរូបនេះបានអះអាងថាក្លិបថៃគឺកំពុងចង់បានររូបលោកខ្លាំងនិងធានាឱ្យជាប់ជម្រើស ១១ នាក់ដំបូងជាប់លាប់ដល់រូបគេ ។

    ខ្សែប្រយុទ្ធកម្ពុជារូបនេះបាននិយាយថា៖ ” ខ្ញុំចង់សាកល្បងលេងនៅក្រៅប្រទេស តែក៏មិនចង់ត្រឹមអង្គុយមើលការប្រកួតនោះទេ គឺខ្ញុំចង់ជាប់ជម្រើស ១១ នាក់ដំបូង ។ គ្រូបង្វឹកចង់បានរូបខ្ញុំ ហើយគាត់បានធានាកៅជម្រើសដំបូងដល់ខ្ញុំ ” ។

    Image result for ឃួនឡាបូរ៉ាវី

    ម្ចាស់ស្បែកជើងមាសនៃពានរង្វាន់ ហ៊ុនសែនខាប់ កាលពីរដូវកាលមុន បានបន្ថែមទៀតថា៖ ” គ្រូបង្វឹកលោក Monthien Morrakot ចង់ឲ្យខ្លួនចូលលេងជម្រើសដំបូងនៅថ្ងៃទី ៩ ខែ មិថុនា នេះដែលជាប្រកួតទីមួយនៃការប្រកួតជើងទីពីរ នៃក្របខ័ណ្ឌ Thai League 3 ។

    Related image

    សូមបញ្ជាក់ផងដែរថា ក្លឹប Surat Thani FC កំពុងប្រកបរអាជីពនៅលីគទីបីរបស់ថៃ ៕

    ដោយ៖តារា

    ប្រភព :
    CNCC
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី