ខ្សែប្រយុទ្ធ កែវ សុខផេង និង ខ្សែការពារ សុខ សុវណ្ណ ដឹកដៃគ្នាចូលរួមជាមួយក្លឹប វិសាខា

27905
  • នៅរសៀលថ្ងៃ ពុធ ទី ៣០ កាលពីម្សិលមិញនេះក្លឹបបាល់ទាត់ វិសាខា បានធ្វើសន្និសីទការសែតក្នុងការបង្ហាញសមាជិកថ្មីពីរនាក់សម្រាប់ត្រៀមជួយក្រុមនៅជើងទីពីរ នៃលីគកំពូលកម្ពុជា និង ពាន ហ៊ុនសែនខាប់ ។

    ខ្សែប្រយុទ្ធ កែវសុខផេង ទើបតែត្រលប់មកពីប្រទេសម៉ាឡេស៊ីនាវិញនាពេលថ្មីៗនេះបន្ទាប់ពីក្លឹប PKNP បានសម្រចចិត្តបញ្ចប់កិច្ចសន្យាមុនពេលកំណត់ ។ កីឡាករដែលមានដើមកំណើតមកពីខេត្តក្រចេះវ័យ ២៦ ឆ្នាំរូបនេះ ត្រូវបានរំពឹងថានឹងត្រលប់ទៅលេងនៅក្លឹបចាស់ ភ្នំពេញក្រោន វិញ ។ ប៉ុន្តែគាត់បានសម្រេចចិត្តចូលរួមជាមួយក្រុមជើងឯកលីកទី ២ ឆ្នាំ ២០១៧ វិសាខាជំនួសវិញ ។

    ក្នុងថ្ងៃជាមួយគ្នាដែរអតីតមិត្តរួមក្រុម កែវ សុខផេង កាលលេងនៅក្លឹប បឹងកេត គឺកីឡាករ សុខ សុវណ្ណ ក៏ក្លាយជាកីឡាករថ្មីរបស់ក្រុមលោកហុក សុជីវ័ន្ដ ផងដែរ។ ខ្សែការពារកណ្ដាលរូបនេះក៏ជាអតីតសមាជិកក្រុមជម្រើសជាតិកម្ពុជាផងដែរ ។ ប៉ុន្តែក្នុងឆ្នាំ ២០១៨ អតីតកីឡាករភ្នំពេញក្រោនរូបនេះមិនសូវបង្ហាញសមត្ថភាពឲ្យក្លឹប បឹងកេត ប៉ុន្មាននោះទេ ហើយការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្លឹប បឹងកេត ពោលពេលថាញ់ក្លឹបរបស់ ហ្វីលីពីន Ceres Negros ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ AFC Cup នៅខែកុម្ភៈ កន្លងទៅ ។

    គួបញ្ជាក់ផងដែរថា ក្លឹបចំណូលថ្មី វិសាខា មួយនេះមានកីឡាកររហូតដល់ ៣០ នាក់ ហើយកំពុងស្ថិតនៅលេខទី ៤ នៃតារាងលីគកំពូលកម្ពុជា ៕

    ដោយ៖តារា

    ប្រភព :
    CNCC
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី