លោក Jeysing អ្នកប្រឹក្សាយោបល់ខាងអាជ្ញាបណ្ណក្លឹបរបស់ AFC មកជួបពិភាក្សាជាមួយទាំង១២របស់ម្ពុជា

35379
  • លោក Jeysing Muthiah អ្នកឯកទេសប្រឹក្សាយោបល់ខាងអាជ្ញាបណ្ណក្លឹបរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីបានមកជួបពិភាក្សាជាមួយក្លឹបបាល់ទាត់ទាំង ១២ នៅក្របខ័ណ្ឌមិត្តហ្វូនខេមបូឌាលីកនៅឯស្នាក់ការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

    លោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិគណះកម្មការការប្រកួតបាល់ទាត់កម្ពុជា បានប្រាប់ឲ្យដឹងថា៖” លោក Jeysing បានមកកម្ពុជាដើម្បីជួយពន្យល់ដល់ក្លឹបទាំងអស់របស់កម្ពុជាអំពីការចង់ក្លាយជាក្លឹបស្ដង់ដារដែលមានលក្ខខ័ណ្ឌគ្រប់គ្រាន់ដើម្បីចូលរួមប្រកួតប្រជែងក្នុងការដណ្ដើមពានរង្វាន់ក្នុងកម្រិតឆាកអន្តរជាតិដូចជាពាន AFC Cup និង AFC Champion League ជាដើម “។

    លោក ឆាំង ពិសិដ្ឋ បានលើកឡើងទៀតថា៖ ” ក្នុងកិច្ចប្រជុំលោក Jeysing បាននិយាយបន្ថែមអំពីអាជ្ញាបណ្ណក្លឹប ឬ Club Licensing ដើម្បីបានទទួលស្គាល់ពី AFC ថាតើក្លឹបនោះត្រូវមានលក្ខខ័ណ្ឌអ្វីខ្លះ មានលក្ខណះវិនិច្ឆ័យអ្វីខ្លះ ដើម្បីក្លាយជាក្លឹបអាជីពមួយដែលអាចលេងនៅកម្រិត AFC Cup បាន ។ ម្យ៉ាងវិញទៀតប្រសិនបើក្លឹបមិនទាន់មានលក្ខខ័ណ្ឌគ្រប់គ្រាន់តាមតម្រូវការរបស់ AFC នោះទេ យ៉ាងហោចណាស់ក្លឹបក៏ត្រូវមានអាជ្ញាបណ្ណដែលផ្ដល់ដោយសហព័ន្ធជាតិដើម្បីលេងនៅលីគជាតិដែរ “។

    ដោយ៖តារា

    ប្រភព :
    CNCC
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី