កែវ សុខផេង និង សុខ សុវណ្ណ អះអាងថាខ្លួននឹងមិនអបអរនោះទេបើស៊ុតចូលក្រុមចាស់របស់ខ្លួន

67236
  • កីឡាករចំណូលថ្មីដែលទើបតែចុះកុងត្រាជាមួយក្លឹបជើងខ្លាំង វិសាខា កីឡាករ កែវ សុខផេង និង សុខ សុវណ្ណ បានអះអាងថាពេលប្រកួតប៉ះអតីតក្រុមរបស់ខ្លួនគឺក្លឹប ភ្នំពេញក្រោន និង បឹងកេត ពួកគេនិងប្រឹងលេងឲអស់ពីសមត្ថភាព ១០០% ប៉ុន្តែពួកគេថាខ្លួននៅតែរាប់អានអតីតមិត្តរួមក្រុមរបស់ខ្លួនដ៏ដែល ។

    ខ្សែប្រយុទ្ធឆ្នើម កែវ សុខផេង បាននិយាយថា៖ “សម្រាប់ខ្ញុំពេលប៉ះក្លឹបចាស់ គឺលេងអស់ ១០០% ដូចគ្នានៅលើទីលាន ប៉ុន្តែក្រៅទីលានពួកយើងរាប់អានគ្នាធម្មតា ។ បើប៉ះភ្នំពេញក្រោន ហើយខ្ញុំស៊ុតបញ្ចូលទីនោះខ្ញុំមិនអបអរនោះទេ ព្រោះធ្លាប់រួមជាមួយក្លឹបនេះជាច្រើនឆ្នាំមកហើយ “។

    រីឯខ្សែការពារដ៏រឹងមាំង សុខ សុវណ្ណ ក៏បានបញ្ជាក់ដែរថា៖ ” នៅលើទីលានពួកយើងជាគូរប្រកួតប្រជែងនិងគ្នា ប៉ុន្តែ ក្រៅទីលានពួកយើងរាប់អានគ្នាធម្មតា ហើយបើខ្ញុំស៊ុតបញ្ចូលទីនោះ ខ្ញុំក៏ដូចជាកែវ សុខផេង អ៊ីចឹង យើងមិនអបអរនោះទេ”។

    គួបញ្ជាក់ផងដែរថា កីឡាករ កែវ សុខផេង និង សុខ សុវណ្ណ បានចូលរួមជាមួយក្លឹប វិសាខា ជាផ្លូវការកាលពីម្សិលមិញនេះ ៕

    ដោយ៖តារា

    ប្រភព :
    CNCC
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី