រូបប៉ុន្មានសន្លឹកនេះ បង្ហាញថា Baifern ស្រស់ស្អាតមានមន្តស្នេហ៍ខ្លាំង អង្រួនបេះដូងបុរសពេញផែនដី

85414
  • តារា​សម្ដែង​ថៃស្រី​នាង Baifern ទទួលបាន​ប្រជាប្រិយភាព​ពី​មហាជន​កាន់តែច្រើន និង យ៉ាងផុសផុលនាមួយរយះចុងក្រោយនេះ ហើយ​ក្នុងនោះ​ក៏មាន​សុភាពបុរស​មិនតិច​​ទេ ​ដែល​លួច Crush លើ​នាង ក៏​ព្រោះតែ​រូប​សម្រស់ដ៏គួរឱ្យគយគន់​របស់​តារា​ស្រី​រូបនេះ ។​​

    តារា​ស្រីលំដាប់ A របស់ប្រទេសថៃ Baifern កំពុង​ធ្វើឱ្យ​បេះដូង​អ្នកគាំទ្រ​ច្របូកច្របល់​អស់ហើយ ខណៈ​នាង​ស្លៀក​ឈុត​ពណ៌​សក្បុស រ៉ូ​ប​វែង​ឆែក​ដល់​គល់ភ្លៅ​បង្អួត​សាច់​សខ្ចី​ដូច​បណ្ដូលចេក និង ឆ្លៀត​រំលេច​សម្រស់​ដើមទ្រូង​មូលក្លំ កែវភ្នែក​មុត​ថ្លា បបូរមាត់​ក្រហមឆ្អិនឆ្អៅ ពោរពេញ​ដោយ​មន្ត​ស្នេហ៍ បុរស​ណា​ឃើញ​ហើយ​មិន​លង់​ស្នេហ៍​ទើប​ជា​រឿង​ចម្លែក ព្រោះ​សូម្បីតែ​អ្នកគាំទ្រ​ជា​សុភាពនារី​ ក៏​អត់ទ្រាំ​នឹង​សរសើរ​ពី​សម្រស់​នាង​មិនបាន​ដែរ ៕

    ដោយ៖ នីតា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី