Chelsea ត្រៀមខ្លួនរួចរាល់ដើម្បីផ្ដួល PSG & Man utd ក្នុងការឆក់យក Lewandowski ពី Bayern

27387
  • ការសែត Daily Express បានរាយការណ៍ថាក្លឹប តោខៀវ Chelsea កំពុងត្រៀមខ្លួនដើម្បីចូលរួមប្រកួតប្រជែងដេញថ្លៃដណ្តើមយកខ្សែប្រយុទ្ធរបស់ក្លិប Bayern Munich កីឡាករ Robert Lewandowski ក្នុងតម្លៃ ១០៦ លានដុលារ។

    Related image

    ភ្នាក់ងាររបស់កីឡាករសញ្ជាតិប៉ូឡូញលោក Pini Zahavi បានសារភាពថាគាត់ ( Lewandowski ) ត្រៀមខ្លួនរួចរាល់ដើម្បីចាកចេញពីក្រុមម្ចាស់ជើងឯក Bundesliga នៅរដូវក្ដៅនេះ ហើយក្លឹបដែលនៅខាងលិចទីក្រុងឡុងដ៍មួយនេះត្រៀមខ្លួនរួចរាល់ហើយដើម្បីដេញថ្លៃនាំយករូបគេ ។

    Image result for Robert Lewandowski

    ម្ចាស់ក្លិប Chelsea លោក Roman Abramovich និង លោក Zahavi ត្រូវបានគេដឹងថាពួកគាត់ទាំងពីមានទំនាក់ទំនងយ៉ាងល្អជាមួយគ្នា ។ បើទោះបីការផ្លាស់ប្តូរគ្រូបង្វឹកកំពុងកើតឡើងនៅកីឡដ្ឋាន Stamford Bridge ក៏ដោយក៏ តោខៀវ ជឿជាក់ថាពួកគេអាចផ្តួល ក្លឹប PSG , Manchester United និង ក្រុមផ្សេងៗទៀត ដើម្បីនាំយកកីឡាករវ័យ ២៩ ឆ្នាំបាន ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី