តើ Real Madrid ឬ Liverpool ជាអ្នកអាចចុះកុងត្រាជាមួយអ្នកចាំទីដៃស្អិត Courtois បាន?

28941
  • លោក Gianluca Di Marzio បាននិយាយថា Chelsea ត្រៀមរួចជាស្រេចដើម្បីអនុញ្ញាតឱ្យអ្នកចាំទីដៃស្អិត Thibaut Courtois ចាកចេញពីក្លឹបនៅរដូវក្តៅនេះ ដោយក្លឹប Liverpool និង Real Madrid កំពុងចាប់អារម្មណ៍។

    Image result for Thibaut Courtois

    ក្រុមហង្សក្រហម Liverpool កំពុងស្វែងរកអ្នកចាំទីជំនួស Loris Karius ក្រោយពីការបង្ហាញពីភាពភ័យខ្លាចរបស់គាត់នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ខណៈដែល Real Madrid បានកំពុងស្វែងរកការផ្លាស់ប្តូរអ្នកចាំទី Keylor Navas ដែលរួមរស់ជាមួយក្លឹបអស់រយៈពេលជាយូរមកហើយ។ ហើយ Courtois ក៏មិនទាន់យល់ព្រមបន្តកិច្ចសន្យាថ្មីណាមួយនៅ Stamford Bridge ដែរ ទើបធ្វើឲ្យរូបគេបានក្លាយជាគោលដៅធំសម្រាប់ក្លិបទាំងពីរ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី