រកឃើញសត្វក្រៀលកម្រចំនួន ១០៥ក្បាលនៅតំបន់អភិរក្សបឹងព្រែកល្ពៅ ក្រោយពីធ្វើជំរឿនរួចមក

160106
  • ក្រោយពីជំរឿនសត្វក្រៀលរបស់អង្គការជីវិតសត្វស្លាបអន្តរជាតិ BirdLife នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅចំនួនពីរថ្ងៃ កាលពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ​២០១៩កន្លងទៅ​ ក្រុមការងារកត់ត្រាបានចំនួន ១០៥ក្បាល ។

    ទិន្នន័យនេះប្រហែលនឹងឆ្នាំ២០១៨ដែរ ក៏ប៉ុន្តែឆ្នាំ​នេះកត្តា​កង្វះ​​ទឹកមានសភាព​ធ្ងន់ធ្ងរជាង ។ តំបន់ការពារទេសភាព​បឹងព្រែក​ល្ពៅជា​តំបន់ដ៏សំខាន់សម្រាប់ទ្រទ្រង់ការរស់នៅរបស់សត្វក្រៀល​កម្រនៅរដូវមិនបន្តពូជ ។
    មន្ត្រីនៃអង្គការនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមការពារតំបន់ដីសើម​នេះ ​ដោយមិន​បង្កការរំខានដល់សត្វ និងទប់ស្កាតការទន្រ្ទាន​យកដី ។ តំបន់ទេសភាព ​បឹងព្រែកល្ពៅ​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ ស្រុក​កោះអណ្ដែត ខេត្តតាកែវ ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​តំបន់​អភិរក្ស​កាល​ពីឆ្នាំ​២០១៦ ដោយ​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ ៨៣០៥​ ហិកតា ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី