
យោងតាម Don Balon បានឱ្យដឹងថាជាមួយនឹងការចាកចេញរបស់កីឡាករ Antoine Griezmann ដែលនឹងចូលរួមជាមួយ Barcelona នៅរដូវក្តៅនេះ លោក Diego Simeone បានសម្រេចចិត្តនាំយក Sergio Aguero ដែលជាអ្នកជំនួសដ៏ល្អបំផុត។
អតីតខ្សែប្រយុទ្ធរបស់ក្លិប AT Madrid កំពុងតែមានការធុញទ្រាន់នឹងការមិនសូវបានលេងរបស់គាត់នៅក្នុងក្លិប Manchester City ក្រោមការដឹកនាំរបស់លោក Pep Guardiola ប៉ុន្តែលោក Simeone អាចប្រឈមនឹងការប្រកួតប្រជែងពីដៃគូរស្លាប់រស់របស់ខ្លួនគឺក្លិប Real Madrid ។
ខ្សែបម្រើ-ប្រយុទ្ធ Angel di Maria ត្រូវបានចាត់ទុកថាជាជម្រើសមួយផ្សេងទៀត ប្រសិនបើក្លឹបរបស់អេស្បាញមួយនេះបរាជ័យក្នុងការដណ្ដើមយក Aguero ៕
ដោយ៖តារា