យ៉ាងហោចណាស់មនុស្ស​២៩នាក់បានស្លាប់និងមួយចំនួនបាត់ខ្លួន ដោយសារគ្រោះទឹកជំនន់នៅឥណ្ឌូនេស៊ី

70122
  • យ៉ាងហោចណាស់មនុស្សប្រមាណជាង ​២៩នាក់បានស្លាប់ និងបាត់ខ្លួនមួយចំនួន ដោយសារតែពួកគេរងការវាយប្រហា​រដោយការធ្លាក់ភ្លៀងខ្លាំងបណ្ដាល​ឲ្យ​មាន​ជំនន់ទឹកភ្លៀង និងការបាក់ដីនៅឥណ្ឌូនេស៊ី ។

    បើយោងតាមគេហទំព័រ channelnewsasia បានដកស្រង់សម្ដី អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយ លោក Agus Wibowo បាននិយាយថា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះមនុស្សជាង ៦២ ០០០ នាក់ត្រូវបានជម្លៀសចេញពីទីក្រុងហ្សាកាតា ។ រូបភាពពីទូទាំងតំបន់បានបង្ហាញពីផ្ទះ និងរថយន្តដែលមានទឹករលកគ្របដណ្ដប់ដោយទឹកជំនន់ភក់ ខណៈដែលមនុស្សខ្លះយកទូកជ័រកៅស៊ូខ្នាតតូច ឬបំពង់សំបកកង់នៅខាងក្នុងមកព័ទ្ធជុំវិញ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី