តួឯកស្រីសង្សារ​ខ្ញុំ​មក​ពី​ភពផ្កាយ វ៉ាដាច់តារាជួរមុខល្បីៗ ក្លាយជាសេដ្ឋីនីអចលនទ្រព្យ​កំពូលនៅកូរ៉េ

10569

នៅ​ក្នុង​តារាង​កំពូល​តារាកូរ៉េ​ដែល​មាន​មាន​អចលនទ្រព្យ​ច្រើន​ជាង​គេ គេ​សង្កេត​ឃើញ​ថា មាន​ភាគ​ច្រើន​គឺ​ជា​តារា​ប្រុស ប៉ុន្តែ​សិល្បករ​ដែល​នៅ​លើ​កំពូល​គេ​បង្អស់​គឺ​ជា​​កំពូល​តារា​សម្ដែង​ស្រី Jun Ji Hyun ។ កម្មវិធី Section TV Entertainment របស់​ប៉ុស្តិ៍ MBC ទើប​តែ​ប្រកាស​​ពី​តារាង​អចលនទ្រព្យ​របស់​តារា​កូរ៉េ​ជួរ​មុខ​ជា​​ច្រើន​ដួង ។

ក្រោយ​ពេល​ទីផ្សារ​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន នៅ​ឆ្នាំ​២០១៩​នេះ កំពូល​តារា​ដែល​កំពុង​មាន​អចលនទ្រព្យ​ច្រើន​ជាង​គេ ត្រូវ​បាន​ធ្លាក់​លើ តារា​សម្ដែង​ស្រី​លំដាប់ A នាង Jun Ji Hyun ។ តាម​នោះ​ដែរ នៅ​ក្នុង​តារាង​កំពូល​តារា​ដែល​មាន​អចលនទ្រព្យ​ច្រើន​ជាង​គេ​ទាំង​៥ ​រូប​នេះ គឺ​មាន​តែ​តួ​រឿង សង្សារ​ខ្ញុំ​មក​ពី​ភពផ្កាយ​ម្នាក់​ប៉ុណ្ណោះ ដែល​ជា​មនុស្ស​ស្រី​ ក្រៅ​ពី​នោះ​​គឺ​ជា​តារា​ប្រុស​ទាំង​អស់ ។យោង​តាម​ប្រភព​ដដែល ស្រី​ស្អាត​វ័យ ​៣៨​ ឆ្នាំ​មាន​ទ្រព្យ​អចលនទ្រព្យឯកជន​ចំនួន​សរុប​ ៧៤​លាន​ដុល្លារ ដោយ​មិន​ទាន់​គិត​ទ្រព្យ​រួម​ជា​ស្វាមី​របស់​នាង ដែល​មាន​ចំនួន​រាប់​សិប​លាន​ដុល្លារ​បន្ថែម​ទៀតនោះទេ ៕

ដោយ៖ នីតា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus

អត្ថបទទាក់​ទង

  • អត្ថបទថ្មី