
ខ្សែប្រយុទ្ធឆ្នើមវ័យក្មេងរបស់សាលាបាល់ទាត់បាទី សៀង ចន្ធា បានបង្ហើបថាខ្លួនមានក្លឹបធំនៅក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីគ បានទាក់ទងមករូបគេឲ្យចូលរួមជាមួយ ហើយខ្សែប្រយុទ្ធដ៏មុតស្រួចរូបនេះបានប្រាប់ឲ្យដឹងថា ខ្លួនសុំពេលគិតរយះពេល ២ ៣ ខែសិនទើបសម្រចចិត្ត ។
កីឡាករវ័យ ១៦ ឆ្នាំរូបនេះបាននិយាយថា៖ “សម្រាប់ខ្ញុំមានក្លឹបធំៗជាច្រើនបានទាក់ទងមកខ្ញុំ ។ ពួកគាត់លេងនៅលីគកំពូលកម្ពុជា ។ ហើយខ្ញុំត្រូវការការសិក្សាមួយឆ្នាំទៀតដែរ ប៉ុន្តែមិនយូទេ ខ្ញុំនិងសម្រចចិត្តក្នុងរយះពេល ២ ៣ ខែទៀត ។ មានក្លឹបធំៗចំនួន បួនប្រាំដែលបានទាក់ទងមកកាន់ខ្ញុំ “។
សូមបញ្ជាក់ផងដែរថា សៀង ចន្ធា បានចូលរួមជាមួយសាលាបាល់ទាត់បាទីអស់រយះពេល ៥ ឆ្នាំ មកហើយ ។ ហើយកីឡាកររូបនេះបានជួយឲ្យសាលាបាល់ទាត់យុវជនបាទីលើពានហ៊ុនសែនខាប់ថ្នាក់ជាតិផងដែរ ៕
ដោយ៖តារា