Idol ការហើយ! តារាប្រុសហុងកុងដ៏ល្បីលោក ​Raymond Lam សម្រេចបញ្ចប់ភាពនៅលីវត្រឹមវ័យ ៤០ឆ្នាំ

145306
  • តារាសម្តែង​ប្រុស​ហុង​កុង​ដ៏ល្បី​លោក ​Raymond Lam បាន​ប្រកាស​រៀប​ការ​ហើយក្នុងវ័យ ៤០ឆ្នាំជា​មួយនឹង​អនាគត​ភរិយា​របស់​លោក ​ដែល​ជា​តារាបង្ហាញ​ម៉ូត មាន​ឈ្មោះ​ថា ​Carina Zhang ​ដែលពួកគេ​បានសាងទំនាក់ទំនងស្នេហាអស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ ។

    គួរបញ្ជាក់​ផង​ដែរថា មង្គល​ការ​របស់​ពួកគេ​ទាំង​ពីរ ​នឹង​ប្រារព្ធធ្វើ​ឡើង​នៅ​ក្នុង​ថ្ងៃទី​៨ ​ខែ​ធ្នូ​ ឆ្នាំ២០២០ខាងមុខដែល​ត្រូវ​ជា​ថ្ងៃ​ខួបកំណើត​របស់​ តារាប្រុស ​​Raymond Lam ផ្ទាល់​តែម្តង​ ។ ​យ៉ាង​ណា​ម៉ិញ​សម្រាប់​ទីកន្លែង​នៃ​ការ​រៀប​ចំកម្ម​វិធី​មង្គល​ការ​របស់​ពួកគេ​ទាំង​ពីរ​ គឺ​នៅ​មិនទាន់​បាន​បង្ហាញ​ចេញ ជា​សាធារណៈនៅ​ឡើយនោះ​ទេ​ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី