ក្រុម​ចម្រៀង​ប្រុស​ដ៏​ល្បី BIGBANG នឹងត្រឡប់មកអង្រួនឆាកតន្ត្រីជាថ្មីក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ

11347

ក្រុម​ចម្រៀង​ប្រុស​ដ៏​ល្បី BIGBANG ប្រចាំ្រទេសកូរ៉េខាងត្បូងនឹង​មក​អង្រួន​ឆាក​តន្ត្រី​ជា​ថ្មី ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ដ៏​ធំ​អស្ចារ្យ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ក្នុង​ឆ្នាំ ២០២០ នេះ ។

កម្មវិធី Coachella បាន​ចេញ​ប្រកាស​ពី​តារា​ល្បី​ៗ​ដែល​ចូលរួម​ក្នុង​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​នៃ​កម្មវិធី “2020 Coachella Valley Music and Arts Festival” រួម​ជាមួយ​ការ​ប្រកាស​លក់​សំបុត្រ​មុន​ថ្ងៃ​ក្នុង​សប្ដាហ៍​ទី២នេះ ។ ក្នុង​កម្មវិធី​របស់ Caochella ឆ្នាំ​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ១០ ដល់ ១២ ខែ​មេសា នឹង​ចាប់​ពី​ថ្ងៃ​ទី ១៧ ដល់ ១៩ ខែ​មេសា ដដែល នៅ​ក្នុង​ក្លឹប Empire Polo Club ក្នុង​ក្រុង Indio នៃ​រដ្ឋ California ។ ជាមួយ​គ្នា​នេះ​ដែរ ក្រុម​ចម្រៀង BIGBANG នឹង​ធ្វើ​ការ​ប្រគំ​តន្ត្រី​របស់​ពួកគេ នៅ​ថ្ងៃ​សុក្រ ទី១០ ខែ​មេសា និង​ថ្ងៃសុក្រ ទី១៧ ខែ​មេសា ។ ក្នុង​នោះ​ដែរ ក៏​ឃើញ​មាន​វត្តមាន​ក្រុម​ជើង​ចាស់​ដ៏​ល្បី Epik High ចូលរួម​ក្នុង​កម្មវិធី​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នេះ​ដែរ ដែល​ពួកគេ​នឹង​ត្រូវ​ប្រគំ​តន្ត្រី​នៅ​ថ្ងៃ​អាទិត្យ ទី១២ ខែ​មេសា និង ​ថ្ងៃ​អាទិត្យ ទី១៩ ខែ​មេសា ឆ្នាំ២០២០នេះ ៕

ដោយ៖ នីតា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus

អត្ថបទទាក់​ទង

  • អត្ថបទថ្មី