
ក្រៅពីលោក Mauricio Pochettino របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ក្លឹប Real Madrid ក៏កំពុងកំណត់គោលដៅនាំយកគ្រូបង្វឹករបស់ក្លឹបហងក្រហម Liverpool គឺលោក Jurgen Klopp ដើម្បីក្លាយជាអ្នកចាត់ការថ្មីរបស់ពួកគេផងដែរ។
ជាមួយនឹងការចាកចេញដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក Zinedine Zidane ដែលបានជួយក្លឹបនេះឈ្នះពានរង្វាន់ Champions League បីដងជាប់គ្នា ក្លឹបនេះក៏កំពុងស្វែងរកគ្រូបង្វឹកថ្មីដើម្បីឲ្យបានមុនរដូវកាល ២០១៨-១៩ ។ តាមរបាយការណ៍មួយបានឲ្យដឹងថាគ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool បានក្លាយជាបេក្ខភាពនាំមុខគេក្នុងការក្លាយជាអ្នកចាត់ការថ្មីក្រុម Blancos ៕
ដោយ៖តារា