ស្របពេលដែលអូស្ត្រាលីត្រូវភ្លើងឆេះព្រៃអស់រាប់លានហិចតា កម្ពុជាយើងក៏ឆេះអស់ព្រៃ១០ហិចតាដែរ

115633
  • កាលពីថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង​ ០២:៣០នាទី មានអគ្គិភ័យ ភ្លើងឆេះព្រៃពីខាងផ្នែករដ្ឋបាលព្រៃឈើនៅចំណុចទួលគ្រួស ស្ថិតក្នុងភូមិព្រៃខ្មាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។

    លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងទទួលការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និង សង្គ្រោះបានអោយដឹងថា ក្នុងហេតុការណ៍បានបណ្តាលអោយរងការខូចខាតដូចជា៖
    – ឆេះព្រៃអស់ចំនួនប្រហែលជាង ១០ហិចតា
    – មិនបង្កឲ្យខូចខាតដល់ទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរទីនោះឡើយ ។
    សមត្ថកិច្ចបានអន្តរាគមន៍ពន្លត់ដោយ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលស្រុកវ៉ារិន ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០៣ឡាន ។ ខណះបច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមូលហេតុនៃការឆេះនេះ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី