Samuel Umtiti និង Ousmane Dembele មានភារកិច្ចបញ្ចុះបញ្ចូល Griezmann

6371
  • កីឡាករ Antoine Griezmann កំពុងមានការសង្ស័យខ្លះអំពីបញ្ហាការចូលរួមជាមួយក្រុម Barcelona បន្ទាប់ពីបានឈ្នះពានរង្វាន់ Europa League ជាមួយ Atletico Madrid រួចមក ។

    Related image

    ឥឡូវនេះ Samuel Umtiti និង Ousmane Dembele នឹងត្រូវព្យាយាមបញ្ចុះបញ្ចូលឱ្យកីឡាកររូបនេះធ្វើការផ្លាស់ប្តូរ ខណះពេលនេះពួកគេកំពុងស្ថិតនៅក្នុងជម្រើសជាតិបារាំងជាមួយគ្នា ។ មិត្តរួមក្រុមរបស់គេនៅក្នុងក្លឹប Atletico ក៏កំពុងបានព្យាយាមលួងលោមកីឡាករ Antoine Griezmann ឱ្យបន្តស្នាក់នៅជាមួយក្លឹបនេះ ហើយឥឡូវនេះគាត់មិនច្បាស់អំពីការសម្រេចចិត្តរបស់គាត់អំពីការចូលរួមជាមួយ Barcelona នោះដែរ ។

    Related image

    Barca បានស្នើសុំឱ្យ Samuel Umtiti និង Ousmane Dembele ឲ្យទៅបញ្ចុះបញ្ចូល Griezmann នៅពេលពួកគេនៅក្នុងក្រុមជម្រើសជាតិបារាំងជាមួយគ្នា ។ កីឡាកររបស់ Barca ទាំងពីរនាក់នេះគឺនៅជាមួយ Griezmann ចាប់តាំងពីការត្រៀមរៀបចំការប្រកួត World Cup ។ Umititi គឺមានសារៈសំខាន់ជាពិសេសជាងគេសម្រាប់ការបំពេញបេសកកម្មមួយនេះ ខណៈដែលគាត់មានទំនាក់ទំនងយ៉ាងល្អជាមួយ Griezmann ៕

    ដោយ៖តារា

    ប្រភព :
    tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី