
ខ្សែបម្រើឆ្នើមរបស់ក្លឹប ណាហ្គាវើលដ៍ កីឡាករ សុះ ស៊ូហាណា បាននិយាយថាក្លឹបរបស់ខ្លួនឆ្នាំហ្នឹងមានភាពរីកចម្រើនច្រើនជាងមុន និង សង្ឃឹម ៧០% ក្នុងការលើកពានលីគកំពូលកម្ពុជាឆ្នាំនឹង ។
កីឡាករខ្មែរឥស្លាមដែលបានជួយក្រុមជម្រើសជាតិ U21 ទទួលបានជើងឯករងក្នុងពានរង្វាន់ស្ដេចប្រ៊ុយណេ បាននិយាយថា៖ ” សម្រាប់ខ្ញុំ ខ្ញុំយល់ឃើញថា ក្នុងពានលីគកំពូល និង ពានហ៊ុនសែនខាប់ ពួកយើងធ្វើបានល្អជាងឆ្នាំមុន ។ កីឡាករខ្មែរយើងលេងជាមួយគ្នាច្រើនឆ្នាំ និងលេងយល់ចិត្តគ្នាបានច្រើនជាមុន ចំណែកកីឡាករបរទេសវិញក៏មានគុណភាពល្អជាងកីឡាករបរទេសឆ្នាំមុនដែរ ។ សម្រាប់ខ្ញុំ ខ្ញុំសង្ឃឹម ៧០% ភាគរយថាពួកយើងនិងលើកពានលីគបាន “។
គួបញ្ជាកផងដែរថា កូនក្រុមរបស់លោក មាស ចាន់ណា កំពុងឈរនៅកំពូលតារាងលីគកំពូលកម្ពុជា ឆ្លងកាត់ ៧ ប្រកួត ឈ្នះ ៦ ប្រកួត និង ស្មើ ១ មិនទាន់ស្គាល់ពាក្យថាថាញ់នោះទេ ដែលកំពុងតាមពីក្រោយដោយក្រុមការពារដំណែងជើងឯក បឹងកេតអង្គរ ចំនួន ២ ពិន្ទុ ៕
ដោយ៖តារា