ហុង ផេង និងមិនអាចជួយក្លឹប បឹងកេត បានទេពេលប៉ះ អង្គរថាយហ្គឺ នៅរសៀលនេះ

13919
  • របងការពារដ៏រឹងមាំរបស់ក្លឹប បឹងកេតអង្គរ ខ្សែការពារកណ្ដាល ហុង ផេង និងមិនអាចជួយក្រុមរបស់លោក ហៅ សុជាតិ បានទេនៅសប្ដាហ៍ទី ៨ នៃពានរង្វាន់លីគកំពូលកម្ពុជា ពេលប៉ះ ក្រុម អង្គរថាយហ្គឺរ នៅកីឡាដ្ឋានស្តាតចាស់ វេលាម៉ោង ៣ រសៀល នេះបានទេដោយសារបញ្ហរបួស សរសៃពួរភ្លៅមិនទាន់ជានៅឡើយ ។

    លោក ហៅ សុជាតិ គ្រូបង្គោលរបស់ក្លឹបការពារដំណែងជើងឯក បឹងកេតអង្គរ បាននិយាយថា៖ ” ផេង បានជាធូរស្រាលជាមុនបានច្រើន ប្រហែល ៧០ ទៅ ៨០ ភាគរយហើយ ។ សប្ដាហ៍នេះគេមិនលេងបានទេ ប៉ុន្តែ សប្ដាហ៍ក្រោយគាត់បង្ហាញខ្លួនវិញហើយ ” ។

    សូមបញ្ជាក់ផងដែរថា ខ្សែការពារក្រុមជម្រើសជាតិកម្ពុជារូបនេះ បានទទួលរងរបួសសរសៃរពួរនេះ កំឡុងពេលប្រកួតរវាង បឹងកេត ប៉ះ អគ្គីសនីកម្ពុជា នៅថ្ងៃទី ២៦ ខែ ឧសភា កន្លងទៅ ៕

    ដោយ៖តារា

    ប្រភព :
    CNCC
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី