Griezmann៖ ខ្ញុំនិងប្រកាសអំពីអណាគតរបស់ខ្ញុំឱ្យបានមុនការប្រកួត World Cup

5816
  • កីឡាករ Antoine Griezmann បានបង្ហើបឱ្យដឹងថាគាត់នឹងធ្វើសេចក្តីប្រកាសមួយអំពីអនាគតរបស់គាត់នៅក្លឹបមុនពេលការប្រកួតបាល់ទាត់ពិភពលោកចាប់ផ្ដើម ។ ខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្រុម Barcelona បើទោះបីជាបានជួយឱ្យ Atletico Madrid ឈ្នះពានរង្វាន់ Europa League ជាមួយនឹងគ្រាប់បាល់ពីរគ្រាប់នៅក្នុងវគ្គផ្តាច់ព្រ័ត្រទល់នឹងក្រុម Marseille ក៏ដោយ។

    Image result for Antoine Griezmann

    Griezmann បានស៊ុតបាល់ប៉េណាល់ទីបានពីគ្រាប់ឲ្យក្រុមជម្រើសជាតិបារាំង ក្នុងការប្រកួតមិត្តភាពជាមួយអ៊ីតាលីកាលពីថ្ងៃសុក្រ ហើយត្រូវបានគេសួរដេញដោលយ៉ាងខ្លាំងលើអនាគតរបស់គេដោយអ្នកយកព័ត៌មានក្នុងថ្ងៃនោះ។ គាត់បានបញ្ជាក់ថាអនាគតរបស់គាត់នឹងត្រូវបានដោះស្រាយមុនពេលការប្រកួតបាល់ទាត់ពិភពលោកចាប់ផ្តើមនៅថ្ងៃទី ១៥ ខែ មិថុនា ខាងមុខនេះ ។ Griezmann បានឆ្លើយតបនៅពេលសួរថាតើសេចក្តីប្រកាសមួយនឹងត្រូវធ្វើនៅប៉ុន្មានសប្តាហ៍ខាងមុខទៀត ។

    Image result for Antoine Griezmann

    Griezmann មានរយៈពេល ៤ ឆ្នាំទៀតនៅលើកិច្ចសន្យាជាមួយក្លឹប Atletico ប៉ុន្តែការរំពឹងទុកបានបង្ហាញថាការផ្លាស់ប្តូរទៅកាន់ក្លឹប Barcelona មានភាគរយកាន់តែខ្លាំងឡើងៗនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ កីឡាករវ័យ ២៧ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបាន ២៩ គ្រាប់ក្នុងការប្រកួតទាំងអស់សម្រាប់ក្រុមរបស់លោក Diego Simeone និងត្រូវបានគេចាត់ទុកជាកីឡាករឆ្នើមបំផុតប្រចាំរដូវកាលរបស់ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Liga ខណៈដែលគ្រូបង្វឹកលោក Ernesto Valverde ចង់បានរូបគេឲ្យលេងនៅក្លឹប barce នៅរដូវកាលក្រោយ ។ ប្រធានក្លឹប Atletico លោក Enrique Cerezo បានបដិសេធថាកីឡាករ Griezmann មិនមែនសម្រាប់លក់នោះទេ ខណៈដែលគ្រូបង្វឹកលោក Diego Costa ជឿជាក់ថាខ្សែប្រយុទ្ធរូបនេះនឹងបន្តស្នាក់នៅក្លឹប ប៉ុន្តែការផ្លាស់ប្តូរទៅលេងនៅកីឡាដ្ឋាន Camp Nou នៅតែជារឿងដ៏ពិតប្រាកដ។

    Image result for Antoine Griezmann

    ខ្សែប្រយុទ្ធ Costa បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ ” គាត់កំពុងចំណាយពេលតិចតួចក្នុងការនិយាយអ្វីដែលជារឿងបន្ទាប់សម្រាប់គាត់ ហើយខ្ញុំគិតថាប្រហែលជាមានការសង្ស័យខ្លះដែរ ។ គាត់ដឹងថាយើងស្រឡាញ់គាត់ខ្លាំងណាស់ហើយថាគាត់គឺជាតួឯកនៅទីនេះ និង ជាកីឡាករដ៏សំខាន់ម្នាក់។ ប្រសិនបើគាត់ស្នាក់នៅជាមួយយើងនោះវាពិតជាអស្ចារ្យណាស់។ ប៉ុន្តែប្រសិនបើគាត់ចាកចេញយើងត្រូវតែសប្បាយចិត្ត ព្រោះគាត់បានផ្តល់ឱ្យយើងនូវពានរង្វាន់មួយនៅរដូវកាលនេះប៉ុន្តែនៅទីបញ្ចប់ខ្ញុំគិតថាគាត់នឹងស្នាក់នៅ “។

    Image result for Antoine Griezmann

    ការសម្រេចចិត្តរបស់គេ នឹងត្រូវបានធ្វើឡើងមុនពេលបារាំងចាប់ផ្តើមការប្រកួត World Cup របស់ពួកគេ ទោះបីជាយ៉ាងណាក៏ដោយក្រុម Les Bleus ( ជម្រើសជាតិបារាំង ) បើកការប្រកួតលើកដំបូងរបស់ខ្លួនជាមួយនឹងក្រុម អូស្ត្រាលី នៅថ្ងៃទី ១៦ ខែ មិថុនា ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី