គាត់ចាស់ហើយ! Luka Modric ត្រូវបានអតីតក្លឹបរបស់ Rooney នៅអាមេរិក លួងលោមចង់បាន

55877
  • ខ្សែបម្រើកណ្ដាលឆ្នើម Luka Modric របស់ក្លិប Real Madrid បានជួបពិភាក្សាក្នុងការផ្ទេរទៅកាន់ក្លិប DC United  នេះបើយោងតាមសារព័ត៌មាន The Athletic ។

    ក្លឹប DC United នៃក្របខណ្ឌ MLS ( លីគកំពូលសហរដ្ឋអាមេរិក ) មានបំណងចង់នាំយកកំពូលតារាអឺរ៉ុបម្នាក់ទៀតមកបំពេញចន្លោះប្រហោងនៅក្នុងក្រុមរបស់ពួកគេ បន្ទាប់ពីការចាកចេញរបស់វិរៈបុរសក្លឹបបិសាចក្រហម Manchester United និងអង់គ្លេស Wayne Rooney ខណះម្ចាស់ពានរង្វាន់ Ballon D’or ឆ្នាំ២០១៨ Luka Modric ឈរនៅកំពូលតារាងនៃគោលដៅរបស់ក្លឹបយក្សមួយនេះ ។ ស្របពេលដែល Modric បានបង្ហាញខ្លួន ១៨ ប្រកួតនៅគ្រប់ការប្រកួតសម្រាប់ Real Madrid ក្នុងរដូវកាល ២០១៩-២០ ។

    សូមជម្រាបឱ្យដឹងថា កីឡាករវ័យ ៣៣ឆ្នាំ Luka Modric ត្រូវបានក្លឹបស្ដេចស Real Madrid នាំយកពីក្លឹបយក្សអង់គ្លេស Tottenham Hotspur កាលពីឆ្នាំ២០១២ ក្នុងតម្លៃ ៣០លានផោន ក្រោយចំណាយពេលជាង ៨ឆ្នាំនៅលើទឹកដីអេស្ប៉ាញ ប្រធានក្រុមជម្រើសជាតិក្រូអាតរូបនេះបានរួមចំណែកជួយឱ្យក្លឹបឈ្នះពានធំៗជាច្រើនរួមមាន Laliga និង Copa Del Rey ចំនួន ១ដង ,​ Supercopa de España ២ដង , UEFA Super Cup ៣លើក , UEFA Champions League និង FIFA Club World Cup ចំនួន ៤លើកដូចគ្នា ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី