
អតីតតារាស្រីថៃ នាង Kaew Kawinasuwanprathip បានបង្ហើបពីមូលហេតុដែលនាងសម្រេចចិត្តបួសជាដូនជីពេញមួយជីវិត ។
ងាកត្រលប់ទៅកាលពី ២០ឆ្នាំមុន នាងធ្លាប់ជាតារាសម្ដែងមានមុខមាត់មួយរូប និងមានវត្តមានក្នុងរឿងភាគល្បីៗជាច្រើន ។ នាងបោះជំហានចូលក្នុងវិស័យសិល្បៈដំបូងនៅក្នុងទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ ហើយខ្សែភាពយន្តដែលមានចំណងជើងថា Good Morning ត្រូវបានចាក់បញ្ចាំងនៅបុស្តិ៍លេខ៧ ។ ទើបតែកន្លងទៅប៉ុន្មានថ្ងៃនេះ អតីតតារាជើងចាស់ Kaew បានសម្រេចចិត្តបួសជាដូនជីក្នុងវត្តមួយ ស្ថិតនៅខេត្ត Phitsanulok ។ នាងក៏ធ្លាប់បានរៀនធម៌ និងបានរ៉ាយរ៉ាប់បញ្ជាក់ប្រាប់ពីអារម្មណ៍ពិតថា ការបួសជាដូនជី ពិតជាអាចធ្វើឲ្យចិត្តស្ងប់ ជាពិសេសពេលបើកភ្នែកឡើងគឺពោរពេញដោយក្តីសុខ ខ្យល់អាកាសស្រស់ស្រាយ ពន្លឺត្រចះត្រចង់ និងមិនចាំបាច់ត្រូវខ្វល់ខ្វាយពីព័ត៌មានផ្សេងៗនៅលើបណ្តាញសង្គមដូចមុនឡើយ ។ លើសពីនេះ ដូនជី Kaew មានបំណងចង់សាងកុសលផលបុណ្យឲ្យបានច្រើនផងដែរ ៕
ដោយ៖ នីតា