Fabio Capello៖ Ronaldo ចង់លេងក្រោមការដឹកនាំរបស់លោក Jose Mourinho ជាថ្មីម្ដងទៀត

4373
  • ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo បានបង្ហាញថាខ្លួនចង់ផ្ទេរចេញពីកីឡាដ្ឋាន Santiago Bernabeu នៅរដូវក្តៅនេះ ជាមួយនឹងការវិលត្រឡប់ទៅ Old Trafford ជាលើកទី២។ កីឡាករ Cristiano Ronaldo ចង់លេងក្រោមការដឹកនាំរបស់លោក Jose Mourinho ហើយក្លឹបបីសាចក្រហមនឹងស្វាគមន៍ការវិលត្រឡប់ទៅកាន់ក្រុម Manchester United វិញ នេះបើយោងតាមការអះអាងដោយអតីតគ្រូបង្វឹករបស់ក្លិប Real Madrid លោក Fabio Capello ។

    Related image

    កំពូលតារាបាល់ទាត់ព័រទុយហ្កាល់បានធ្វើឱ្យមានពាក្យចចាមអារ៉ាមជាថ្មីម្តងទៀតជាមួយនឹងការបញ្ចេញមតិរបស់គាត់បន្ទាប់ពីការឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ក្នុងពេលថ្មីៗនេះ ។ Ronaldo បានផ្តល់សារចម្រុះទាក់ទងទៅនឹងអនាគតរបស់គាត់ជាមួយនឹងការសន្យាដើម្បីផ្តល់ភាពច្បាស់លាស់បន្ថែមទៀតលើផែនការរបស់គាត់នៅក្នុងរយះពេលពីរបីថ្ងៃបន្ទាប់ ដោយបានប្រកាសដល់ក្រុមអ្នកគាំទ្រម៉ាឌ្រីដក្នុងកំឡុងពេលក្បួនដង្ហែរពានរង្វាន់នៅក្នុងរដ្ឋធានីអេស្ប៉ាញថាពួកយើងនិងជួបគ្នានៅឆ្នាំក្រោយ ។

    Image result for Cristiano RonaldoRonaldo ជាមួយពាន UCL លើកទី ៥

    បើសិនជាគាត់ចង់ធ្វើដូច្នេះការចរចាលើកទី២ នៅឯទឹកដី Old Trafford អាចនិងកើតឡើង ហើយម្តាយរបស់គាត់បានបង្ហាញថាអ្នកស្ត្រីចង់អោយកូនរបស់អ្នកស្ត្រីត្រលប់ទៅអង់គ្លេសវិញជាជាងប្រឈមនឹងបញ្ហាថ្មីនៅទឹកដីបារាំងជាមួយក្លឹប Paris Saint-Germain ។ លោក Capello ជឿជាក់ថាកិច្ចព្រមព្រៀងមួយអាចនឹងធ្វើទៅឡើងបាននៅរដូវក្តៅនេះដោយប្រាប់ទៅ Sky Sport Italia ថា៖ “ខ្ញុំគិតថា Cristiano Ronaldo ចង់វិលត្រឡប់ទៅកាន់ទីក្រុង Manchester វិញដើម្បីលេងឱ្យបីសាចក្រហម Man United និងគាត់ចង់ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Mourinho ដែលជាមិត្តរួមជនជាតិផងដែរនោះ ” ។

    Image result for Fabio Capelloលោក Fabio Capello

    គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានបន្ថែមទៀតថា៖ “ក្លិប Real Madrid នឹងត្រូវការអ្នកស្នងដំណែងរបស់ Ronaldo ទាក់ទងនឹងការរកគ្រាប់បាល់ ។ កីឡាករតែម្នាក់គត់ដែលអាចជំនួសបាននៅពេលនេះគឺ Robert Lewandowski ។ ខ្សែប្រយុទ្ធ Karim Benzema អាចនឹងនៅដដែល ខណះលោក Florentino Perez នៅតែជាអ្នកគាំទ្រដ៏ធំរបស់គាត់”។

    Related image Ronaldo និង Lewandowski

    ខ្សែប្រយុទ្ធ Lewandowski អាចជាជម្រើសមួយដ៏ល្អសម្រាប់កន្លែងរបស់ Ronaldo ។ នៅក្នុងប្រទេសអេស្ប៉ាញត្រូវបានគេរាយការណ៍យ៉ាងទូលំទូលាយថាតារាបាល់ទាត់របស់ PSG កីឡាករ Neymar  នឹងក្លាយជាគោលដៅកំពូលរបស់ម៉ាឌ្រីដ ប្រសិនបើពួកគេត្រូវបានគេបង្ខំឱ្យចូលរួមដេញថ្លៃដើម្បីនាំយកខ្សែប្រយុទ្ធរូបនេះក្នុងតម្លៃបំបែកកំណត់ថ្មីម្ដងទៀត ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី