Sadio Mane ផ្ដួល Salah និង Mahrez ឈ្នះពានរង្វាន់កីឡាករអាហ្វ្រិក​​ឆ្នើម​ប្រចាំ​ឆ្នាំជាលើកដំបូង

50142
  • កីឡាករ​ Sadio Mane របស់​ក្លឹប​ Liverpool ទទួល​បាន​ពាន​រង្វាន់​កីឡាករអាហ្វ្រិក​​ឆ្នើម​ប្រចាំ​ឆ្នាំ (CAF African Player of the Year Award) លើក​ដំបូង​របស់ខ្លួន​ ដោយ​បាន​យក​ឈ្នះ​ការ​ប្រជែង​ជាមួយ​មិត្ត​រួម​ក្រុម​ Mohamed Salah និង Riyad Mahrez របស់​ក្លឹប​ Manchester City ។

    Sadio Mane លេច​ធ្លោ​ខ្លាំង​ក្នុង​​ការ​ប្រកួត​ Champions League ​រដូវកាល​២០១៨-២០១៩ និង​ការ​ប្រកួត​លីគ​កំពូល​អង់​គ្លេស​​ ក្នុង​រដូវកាល​២០១៩-២០២០ ។ កីឡាករ​ជម្រើស​ជាតិ​សេណេហ្កាល់​​​​រូបនេះ​ សុទ្ធ​តែបានចូល​ក្នុងចំណោម​​បេក្ខជន​​ ៣ រូប​នៅ​កំពូល​តារាង ក្នុង​អំឡុង​ ៣ ឆ្នាំ​កន្លង​មក​ ដោយ​ជាប់លេខ២ ពេល​ដែល​ Salah ជាប់​លេខ១ ក្នុងឆ្នាំ២០១៧ និង២០១៨ ហើយ Mane ជាប់លេខ៣ ក្នុង​ឆ្នាំ២០១៦ ពេល​ដែល​ Mahrez ជាប់លេខ១ ។ ប៉ុន្តែ​លើក​នេះ Mane បាន​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់​មួយ​នេះ ដោយ​បាន​វ៉ារដាច់​មិត្ត​រួម​ក្រុម​ Salah និង Mahrez របស់​ក្លឹប​ Man City ។ នេះ​ជា​លើក​ដំបូង​ បើគិត​ពី​ឆ្នាំ​២០០២ ដែល​កីឡាករ​សញ្ជាតិ​សេណេហ្កាល់​បាន​ឈ្នះ​ពាន​រង្វាន់​មួយ​នេះ​ គឺកីឡាករ El Hadji Diouf ដែលបាន​ឈ្នះ​ពាន​រង្វាន់​​នេះ​មិនយូរ​ប៉ុន្មាន​ក្រោយ​ប្ដូរ​ពី​ក្លឹប Lens មក​លេង​នៅ​ក្លឹប Liverpool ។ ខណៈ​ពេល​ដែល​ជ័យ​ជម្នះ​ពាន​រង្វាន់​​ UCL ​​​​​បានជួយ​ឱ្យ​ Mane ទទួល​បាន​ឱកាស​​ឈ្នះ​ពាន​រង្វាន់​មួយ​​នេះ គេ​ក៏​រីករាយ​នឹង​ការ​ប្រកួត​ដ៏ជោគ​ជ័យ​ពេញ​មួយ​រដូវកាលដែរ ។

    សូមជម្រាបឱ្យដឹងថា ក្នុងការ​ប្រកួត​ ៣៦លើក​ក្នុង​ក្របខណ្ឌ Premier League ​នៅ​ឆ្នាំ​២០១៩ Sadio Mane រក​បាន​គ្រាប់​បាល់ ២៤គ្រាប់ និង​បាន​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន ៦គ្រាប់ ខណៈ​ដែល​ Salah រក​បាន​គ្រាប់បាល់ ១៨គ្រាប់ និង​បញ្ជូន​ឱ្យ​មិត្ត​រួម​ក្រុម​បាន​ ៥​គ្រាប់​ ក្នុង ៣៤ប្រកួត​ ហើយ​ Mahrez រក​បាន​គ្រាប់​បាល់ ៧គ្រាប់ និង​បញ្ជូន​ឱ្យ​មិត្ត​រួម​ក្រុម​បាន ៧គ្រាប់​ ក្នុង​ ២៤ប្រកួត​ ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី