
កីឡាករល្បីៗ ៤ រូបនៅក្នុងវិស័យកីឡាបាល់ទាត់រួមទាំងកីឡាករល្អក្នុងប្រវត្តិសាស្ត្រប្រេស៊ីលលោក Cafu និងវិរះបុរសអាហ្សង់ទីនលោក Diego Maradona ថ្មីៗនេះត្រូវបានគេសួរថាតើពួកគេនឹងជ្រើសរើសអ្នកណារវាងកំពូលតារាបាល់ទាត់ Lionel Messi និង Cristiano Ronaldo ។
ខ្សែប្រយុទ្ធទាំងពីររូបបានក្លាយជាស្ដេចកីឡាបាល់ទាត់អស់រយៈពេលមួយទសវត្សរ៍កន្លងមកហើយ ដោយកីឡាករទាំងពីរនាក់នេះបានឈ្នះពានរង្វាន់ Ballons d’Or ប្រាំដងដូចគ្នាក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ។ មានការជជែកវែកញែកគ្នាក្នុងចំណោមក្រុមអ្នកគាំទ្រថាតើតារាណាជាកីឡាករល្អជាងជាងគេ? ហើយអតីតកីឡាករបាល់ទាត់អាជីពកំពូលៗបានបញ្ចេញយោបល់ផ្សេងៗគ្នា ទាក់ទង់និងរឿងនេះផងដែរ ។
វិបសាយ Bwin ថ្មីៗនេះបានសួរទៅកាន់លោក Cafu និងអតីតអ្នកចាត់ការក្លឹប Bayern Munich លោក Stefan Effenberg និង អតីតគ្រូបង្វឹករបស់អេស្ប៉ាញលោក Vicente del Bosque និងរួមជាមួយលោក Maradona ដែលពួកគេមានអារម្មណ៍ល្អប្រសើរជាងអ្នកផ្សេងហើយចម្លើយមួយចំនួនមានភាពស្មុគស្មាញជាងអ្នកផ្សេងផងដែរ ។
ខណៈពេលដែលលោក Effenberg បាននិយាយថាគាត់ជឿជាក់ថា Ronaldo គឺជាកីឡាករល្អបំផុត ហើយលោក Del Bosque បានពន្យល់ពីភាពខុសគ្នារវាងកីឡាករពីរនាក់ជំនួសឱ្យការជ្រើសរើសវិញ ។
អតីតកីឡាកររបស់ប្រេស៊ីលលោក Cafu បានបង្ហាញថាគាត់មានអារម្មណ៍ថា Messi គឺជាកីឡាករល្អជាងក្នុងចំណោមកីឡាករទាំងពីរនាក់ ខណៈពេលដែលលោក Maradona បានអះអាងថាអ្វីគ្រប់យ៉ាងដែលមិត្តរួមជនជាតិរបស់គាត់បានធ្វើ គាត់ក៏បានធ្វើដែរ ។
កីឡាករ Ronaldo និង Messi នឹងជួយក្រុមជម្រើសជាតិប្រទេសរបស់ពួកគេនៅឯព្រឹត្តិការណ៍ World Cup 2018 នៅប្រទេសរុស្ស៊ី ខណះអាហ្សង់ទីនចាប់ផ្តើមយុទ្ធនាការរបស់ពួកគេទល់នឹងក្រុម អ៊ីស្លង់ ចំពេលដែលក្រុម ព័រទុយហ្កាល់ និងចាប់ផ្តើមការប្រកួតជាមួយក្រុមអេស្ប៉ាញ ៕
ដោយ៖តារា