
តារាស្រីអ្នកនាង រ៉ូ ចាន់ដារ៉ា ហៅក្រៅថា ស្រីលាភ បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយជីវិតគ្រួសារដ៏ពោរពេញដោយសុភមង្គលជាមួយស្វាមី ចេះយកចិត្តទុកដាក់ថ្នាក់ថ្នម ស្រីលាភ មិនឲ្យទាស់ចិត្តទេ ។
លើសពីនេះ អ្វីដែលរឹតតែ គួរឲ្យចាប់អារម្មណ៍នោះគឺ ទោះជាមានកូនមួយហើយក៏ដោយ តែស្រីលាភ នៅតែមានរូបសម្បត្តិស្រស់ស្អាតដដែល ព្រមទាំងមានរាងដ៏ស្រឡូន មិនសមនឹងឈ្មោះជាអ្នកម្ដាយកូនមួយទេ ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារារូបនេះ បានធ្វើឲ្យអ្នកគាំទ្រទាំងអស់ ភ្ញាក់ផ្អើលមិនស្ទើរទេ ក្រោយពីបានឃើញរូបនាង តុបតែងខ្លួន ក្នុងឈុតប៊ីគីនី ពណ៌ក្រហម បង្អួតរាងដ៏ខ្ពស់ នៅមាត់អាងទឹក មើលទៅបង្កប់ដោយភាពស៊ិចស៊ី ស៊ីអារម្មណ៍មិនចាញ់ក្រមុំៗទេ ៕
ដោយ៖ នីតា