ខ្សែប្រយុទ្ធជើងចាស់ហូឡង់ Robin van Persie រកបានគ្រាប់ដំបូងអោយក្លឹបចាស់របស់ខ្លួនវិញ ខណៈ Feyenoord យកឈ្នះ FC Groningen ៣-០ សប្ដាហ៍ទី ២២ ក្របខណ្ឌលីហ្គកំពូលហូឡង់។
បន្ទាប់ពីខកបំណងក្រោយចាញ់ VVV Venlo ១-០ Feyenoord ត្រលប់មកយកបីពិន្ទុវិញនៅពេលទទួល FC Groningen។ ទំរាំមានគ្រាប់កើតឡើងត្រូវចាំដល់វគ្គទី២ នាទីទី ៥៣ ដោយ Jens Toornstra មុនពេលដែល Jerry St. Juste បន្ថែមគ្រាប់ទីពីរនាទីទី ៧២ ។ បន្ទាប់មក Jens Toornstra ត្រូវបានប្ដូរចេញជំនួសវិញដោយ Robin van Persie ខណៈដែលអតីតខ្សែប្រយុទ្ធ Arsenal និង Manchester United រូបនេះរកគ្រាប់ដំបូងបានសំរេច តាំងពីវិលមកកាន់ក្លឹបចាស់របស់ខ្លួនវិញដោយមួយគ្រាប់នៅនាទីទី ៧៨។
រំលឹកថាខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំរូបនេះបានចាកចេញពី Feyenoord នៅឆ្នាំ ២០០៤ ចូលរួមជាមួយ Arsenal។ បីពិន្ទុរបស់ Feyenoord នៅពេលនេះធ្វើអោយពួកគេឡើងមកលេខ ៤ មាន ៣៩ ពិន្ទុតាមពីក្រោយកំពូលតារាង PSV ១៩ ពិន្ទុ ខណៈ FC Groningen បន្តឈរលេខ ១៣ មាន ២២ ពិន្ទុប៉ុណ្ណោះ៕
ដោយ៖ តារា