ឃួន បូរ៉ាវី ស៊ុតបញ្ចូលទី ២ គ្រាប់ម្នាក់ឯង ជួយឱ្យក្រុមថ្មីរបស់ខ្លួនឈ្នះក្នុងលទ្ធផល ៤-០

11367
  • អតីតកីឡករប្រធានក្រុម បឹងកេត និង គោព្រៃកម្ពុជា បានបង្ហាញខ្លួនជាលើកដំបូងនៅក្រុមថ្មីរបស់ខ្លួន និង បានស៊ុតបញ្ចូលទីបានពីរគ្រាប់ម្នាក់ឯងថែមទៀតផង ។

    ក្លឹប Suratthani FC បានផ្ដួលក្រុមជម្រើសខេត្ត Nakhon Si Thammarat  ក្នុងលទ្ធផល ៤-០ ដែលប្រកួតជាលក្ខណះមិត្តភាពមួយនៅថ្ងៃទិវាកុមាអន្តរជាតិ ។ ឃួន បូរ៉ាវី បានស៊ុតបញ្ចូលទី ២ គ្រាប់ម្នាក់ឯង បានប្រាប់ទៅវិបសាយផ្លូវរបស់គណះកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ថា៖” ម្សិលមិញគ្រូបានដាក់ឱ្យខ្ញុំលេងនៅវគ្គដំបូង ហើយខ្ញុំរកបាន ២ គ្រាប់ ។ គ្រូគាត់សប្បាយចិត្ត ហើយគាត់លើកទឹកចិត្តឲ្យខ្ញុំធ្វើឲ្យបានហ៊ែតទ្រីកលើកដំបូងសម្រាប់ក្រុម “។

    កីឡាករវ័យ ៣០ ឆ្នាំរូបនេះបន្តទៀតថា៖ ” នៅទីនេះពួកគេនិយាយភាសាអង់គ្លេសខ្លះៗ ហើយខ្ញុំក៏ស្វែងរកភាសាថៃបន្ថែមដែរ ។ មិនយល់ត្រង់ណា ខ្ញុំអាចសួរកីឡាករបរទេសដែលបាននៅក្លឹបទីនេះយូ ដែលគេយល់ពីភាសាថៃ ហើយពួកគេប្រាប់ខ្ញុំជាភាសារអង់គ្លេសវិញ ” ៕

    ដោយ៖តារា

    ប្រភព :
    CNCC
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី