
ភ្នាក់ងាររបស់ Jordi Alba គឺលោក Vicente Fores កំពុងខឹងសម្បារយ៉ាងខ្លាំងជាមួយនឹងក្លឹប Barcelona ។ គាត់បាននិយាយដោយបើកចំហអំពីការខកចិត្តរបស់គាត់ជាមួយនឹងការពិតដែលថាកីឡាកររបស់គាត់មិនទាន់ត្រូវបានផ្តល់កិច្ចសន្យាថ្មីនៅកីឡាដ្ឋាន Camp Nou នៅឡើយទេ ។
យោងតាមវិបសាយ Transfermarkt បានឲ្យដឹងថា បច្ចុប្បន្ន Alba កំពុងរកចំណូលបានចំនួន ១០០.០០០ ផោនក្នុងមួយសប្តាហ៍ ហើយ តម្លៃខ្លួននៅក្នុងទីផ្សាររបស់គាត់មានតម្លៃ ៦០ លានអឺរ៉ូ។ ខ្សែការពារស្លាបឆ្វេងរូបនេះបានបញ្ជាក់ប្រាប់ក្លឹប Barcelona ដែលគាត់បានចូលរួមជាមួយកាលពីឆ្នាំ ២០១២ ថាគាត់ចង់ស្នាក់នៅ Camp Nou រហូតដល់គាត់ចូលនិវត្តន៍ ។ ទោះជាយ៉ាងណាក៏ដោយពុំមានកិច្ចសន្យាកិច្ចសន្យាថ្មីណាមួយឡើយ។
បើយោងតាមកាសែត Catalan newspaper Sport បានចុះផ្សាយថា Alba អាចត្រូវបានលួងលោមដោយក្លឹបនៅក្របខ័ណ្ឌ Premier League ។ ការពន្យាពេលរបស់ក្រុម Barcelona អាចនឹងបង្ហាញឲ្យថាក្លឹបចង់រូបគេនៅរដូវក្ដៅនេះ ខណៈដែល Chelsea និង Man United កំពុងតែសម្លឹងរកការចុះហត្ថលេខាជាមួយខ្សែការពាររូបនេះ ៕
ដោយ៖តារា