
ក្លិប Manchester United បានប្តេជ្ញាថានឹងចុះហត្ថលេខាជាមួយកីឡាករ Marco Verratti ពីក្លិប Paris Saint-Germain ឱ្យបាន ។
លោក Jose Mourinho គឺជាអ្នកគាំទ្រដ៏ធំរបស់កីឡាករសញ្ជាតិអ៊ីតាលីរូបនេះ ហើយក្លឹបបីសាចក្រហម Mancgester United ដែលជាជើងឯករងក្របខ័ណ្ឌ Premier League បានតាមដានខ្សែបម្រើឆ្នើមរបស់ក្លឹប PSG នេះជាយូរណាស់មកហើយ។
ក្លឹបដែលមានកីឡាដ្ឋានឈ្មោះ Old Trafford មួយនេះសង្ឃឹមថានឹងនាំយកខ្សែបម្រើកណ្តាលម្នាក់ផ្សេងទៀតគឺកីឡាករ Fred របស់ក្លិប Shakhtar ប៉ុន្តែត្រូវចំណាយប្រហែល ៧៥ លានផោន ( ១០០ លានដុល្លារ ) ៕
ដោយ៖តារា