ក្លឹបធំៗចំនួនបី កំពុងកាប់ចាក់គ្នាដណ្ដើមយក Medhi Benatia ពីក្លឹប Juventus

8739
  • ក្រុមកាំភ្លើងធំ Arsenal , Borussia Dortmund និង Marseille សង្ឃឹមថានឹងទាក់ទាញកីឡាករ Medhi Benatia នៅរដូវក្តៅនេះបាន ខណៈដែលខ្សែការពារកណ្តាលរូបនេះកំពុងត្រៀមខ្លួនចាកចេញពីក្លឹប Juventus នេះបើយោងតាម Gazzetta dello Sport ចុះផ្សាយ ។

    Related image

    កីឡាករវ័យ ៣១ ឆ្នាំរូបនេះនឹងទទួលបានការផ្តល់ជូនពិសេសបន្ទាប់ពីការប្រកួតជម្រុះបាល់ទាត់ពិភពលោកជាមួយប្រទេសម៉ារ៉ុកហើយបានទាក់ទាញការចាប់អារម្មណ៍ពីទូទាំងទ្វីបអឺរ៉ុប។ ក្លឹប Arsenal បានចាត់ទុកគាត់ថាជាបេក្ខជនដ៏ល្អម្នាក់ក្នុងការចូលទៅកាន់កាប់តំបន់ខ្សែប្រយុទ្ធរបស់ពួកគេក្រោយពីការរងរបួសរបស់កីឡាករ Laurent Koscielny ខណៈពេលដែល Dortmund មានបំណងនាំគាត់ត្រលប់ទៅកាន់ក្របខ័ណ្ឌ Bundesliga វិញ ចំពេលដែលក្រុម Marseille សង្ឃឹមថានឹងនៅតែស្ថិតក្នុងការប្រណាំងប្រជែងផងដែរ ។

    Related image

    ទន្ទឹមនឹងនេះដែរក្លឹប Juventus កំពុងសម្លឹងមើលកីឡាករ Diego Godin , Jose Gimenez និងកីឡាករ Matthijs de Ligt របស់ក្រុម Ajax ជំនួសកីឡាកររូបនេះវិញ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី