ប្រជាជនអូស្រ្តាលីជាង២៤សែននាក់ត្រូវបង្ខំចិត្តឱ្យជម្លៀសចេញពីផ្ទះសម្បែង ព្រោះភ្លើងឆេះព្រៃបន្តលេបត្របាក់

130210
  • អាជ្ញាធរអូស្រ្តាលីបានជំរុញឱ្យប្រជាជនជាង ២៤០.០០០ នាក់ជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេនៅថ្ងៃសុក្រនេះ ខណៈដែលសីតុណ្ហភាពនិងខ្យល់កំពុងកើនឡើងដែលអាចបណ្តាលឱ្យភ្លើងឆេះព្រៃរាលដាលនៅទូទាំងឆ្នេរខាងកើតនៃប្រទេស ។

    មនុស្ស ២២ នាក់ បានស្លាប់និងរាប់ពាន់នាក់បានបាត់បង់ទីជម្រកដោយសារអគ្គីភ័យបានឆាបឆេះនៅលើផ្ទៃដីជាង ១០ លានហិកតាដែលមានទំហំប៉ុនប្រទេសកូរ៉េខាងត្បូង ។ នៅពេលសីតុណ្ហភាពចាប់ផ្តើមកើនឡើងអាជ្ញាធរនៅរដ្ឋវិចតូរីយ៉ា ​បានអង្វរឲ្យពលរដ្ឋធ្វើការផ្លាស់ទីលំនៅទៅតំបន់ដែលមានសុវត្ថិភាព ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី