
ការសែតរបស់អង់គ្លេស Don Balon បានចេញផ្សាយថាក្លឹបបីសាចក្រហម Manchester United ត្រូវបានគេប្រាប់ឱ្យអមជាមួយទឹកប្រាក់ចំនួន ២០០ លានអឺរ៉ូ (១៧៥ លានផោនឬ ២៣៣ លានដុល្លារ) ប្រសិនបើពួកគេចង់ចុះហត្ថលេខាលើកីឡាករ Cristiano Ronaldo ពីក្លិប Real Madrid ។
ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យកាល កីឡាករ Ronaldo បាននិយាយថាគាត់នឹងចាកចេញពីក្លឹបយក្សរបស់អេស្ប៉ាញនៅរដូវក្តៅនេះបន្ទាប់ពីឈ្នះពានរង្វាន់ Champions League របស់ពួកគេលើក្រុមហងក្រហម Liverpool ។
ក្លិប Man United ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការនាំយកកីឡាករសញ្ជាតិព័រទុយហ្គាល់ត្រលប់ទៅកាន់កីឡាដ្ឋាន Old Trafford វិញ ប៉ុន្តែលោក Florentino Perez ប្រធានក្លឹប Real Madrid កំពុងទាមទារថ្លៃខ្លួនយ៉ាងច្រើនសម្រាប់កីឡាកររូបនេះ ខណៈដែល Ronaldo ត្រូវបានគេនិយាយថាគាត់កំពុងស្នើសុំថ្លៃឈ្នូលចំនួន ៨០ លានអឺរ៉ូក្នុងមួយរដូវកាលពីអជិរាជស Real Madrid ៕
ដោយ៖តារា