Olivier Giroud និង Inter Milan លួចចុះកុងត្រាជាមួយគ្នាស្ងាត់ៗ ក្រោយពី Chelsea មិនឱ្យលេង

34676
  • ខ្សែប្រយុទ្ធ Olivier Giroud របស់ក្រុមតោខៀវ Chelsea ចង់ចូលរួមជាថ្មីជាមួយលោក Antonio Conte នៅឯក្លិប Inter Milan បន្ទាប់ពីទទួលបានសំណើរពីក្លឹបយក្សអ៊ីតាលីនេះ ។

    Giroud អាយុ ៣៣ ឆ្នាំត្រូវបានលោក Frank Lampard ប្រើប្រាស់តិចតួចបំផុតក្នុងរដូវកាល ២០១៩-២០ ។ កីឡាករជម្រើសជាតិបារាំងរូបនេះទើបតែបង្ហាញខ្លួនបានចំនួន ៥ ដងប៉ុណ្ណោះនៅ Premier League រហូតមកដល់ពេលនេះ ដោយមិនអាចស៊ុតបញ្ចូលទីសូម្បីមួយគ្រាប់ ខណៈដែលលោក Lampard បានពេញចិត្តទម្រង់លេងកីឡាករវ័យក្មេង Tammy Abraham និង Michy Batshuayi ។

    បើយោងតាមវែបសាយ Goal បានបញ្ជាក់ថា Inter Milan ដែលមានគ្រូបង្វឹកជាអតីតគ្រូបង្វឹកក្រុមតោខៀវលោក Conte បានដាក់គោលដៅនាំយកខ្សែប្រយុទ្ធចាស់វស្សារូបនេះ ដោយមានការប្រជុំរវាងអ្នកតំណាង Inter និង Giroud កាលពីថ្ងៃព្រហស្បតិ៍នេះ ។ Giroud បានទទួលសំណើរកុងត្រារហូតដល់ខែមិថុនាឆ្នាំ ២០២២ ហើយកីឡាករសញ្ជាតិបារាំងរូបនេះនឹងស្វាគមន៍ឱកាសលេងសម្រាប់ក្លឹបថ្មី បន្ទាប់ពីចំណាយរយៈពេល ២ ឆ្នាំនៅទឹកដី Stamford Bridge ។

    នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបច្ចុប្បន្នខ្សែប្រយុទ្ធបារាំងដែលទទួលប្រាក់ឈ្នួលនៅ Chelsea ដំបូងចំនួន ៤ លានផោន (៣,៤ លានដុល្លារអាមេរិក) នឹងត្រូវបន្ថយមកដល់ត្រឹម ៣.៥ លានផោនប៉ុណ្ណោះសម្រាប់ ២ រដូវកាលបន្ទាប់ ។ ខណះ Inter មិនទាន់បានធ្វើកិច្ចព្រមព្រៀងជាមួយ Chelsea នៅឡើយទេជុំវិញការផ្ទេររបស់ Giroud ខណៈដែលក្លិបនៅ Premier League ក្រុម Aston Villa និង Newcastle United ក៏មានទំនាក់ទំនងជាមួយអតីតកីឡាករ Arsenal នាខែមករានេះផងដែរ ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី