
ក្លិប Real Madrid កំពុងតែនឹងរៀបចំផែនការនាំយកអតីតខ្សែប្រយុទ្ធរបស់ខ្លួនលោក Raul Gonzalez ដែលគេបានឃើញរូបលោកបានតាមកំពុងដើរផ្លូវរបស់ Zinedine Zidane ដើម្បីដឹកនាំក្រុមជាលើកដំបូង។
វិរះបុរសក្លឹបរូបនេះកំពុងស្ថិតក្នុងដំណាក់កាលនៃការទទួលបានអាជ្ញាប័ណ្ណគ្រូបង្វឹករបស់ UEFA ហើយនឹងកំពុងតែដឹកនាំយុវជនមុនពេលឈានទៅដល់ដឹកនាំឈុតធំ ។
បើទោះបីជាគាត់នឹងមិនទាន់ក្លាយជាអ្នកស្នងតំណែងក្នុងពេលឆាប់ៗនេះបន្ទាប់ពីការចាកចេញថ្មីៗរបស់លោក Zidane នេះក៏ដោយក៏ក្លឹប Blancos ( Real Madrid ) សង្ឃឹមថាគាត់អាចឈានដល់តួនាទីនេះក្នុងរយៈពេលពីរបីឆ្នាំខាងមុខទៀត ៕
ដោយ៖តារា