Lionel Messi ចង់ឱ្យ Barce នាំយក Eriksen ឬ Pjanic ជំនួសបើទិញ Griezmann មិនបាន

7629
  • ការសែត Don Balon បានឱ្យដឹងថាខ្សែប្រយុទ្ធជួរមុខរបស់ក្លឹបអ្នកមានបុណ្យ Lionel Messi សង្ឃឹមថាក្រុម Barcelona នឹងប្តូរយកកីឡាករ Christian Eriksen ឬ Miralem Pjanic នៅរដូវក្តៅនេះ ព្រោះក្លឹបមួយនេះប្រហែលជាមិនបានចុះហត្ថលេខាលើកីឡាករ Antoine Griezmann នៅក្នុងទីផ្សាដោះដូរកីឡាករបាននោះទេ ។

    Image result for Lionel Messi

    ក្រុមកាតាឡានមួយនេះត្រូវបានកំណត់ឱ្យចុះហត្ថលេខាលើខ្សែប្រយុទ្ធពីក្លិប Atletico Madrid នៅរដូវក្តៅនេះ ប៉ុន្តែ Messi មិនជឿជាក់ថាវាអាចនិងកើតមានឡើយ ។

    Image result for Christian Eriksen with Miralem Pjanic

    ប្រសិនបើ Barca បរាជ័យក្នុងការដណ្តើមកីឡាករឆ្នើមរបស់បារាំងមួយនេះពិតមែន Messi ជឿជាក់ថាក្លឹបគួរតែផ្លាស់ប្តូរខ្សែបម្រើ Philippe Coutinho ពីតំបន់បម្រើទៅជាខ្សែប្រយុទ្ធវិញនៅរដូវកាលក្រោយ និង នាំយកខ្សែបម្រើ Eriksen ពី Tottenham ឬ កីឡាករ Pjanic ពីក្លឹប Juventus ដើម្បីបង្កើនសមត្ថភាពតំបន់បម្រើរបស់ក្លឹប ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី