ដំណើរកម្សាន្តលើទឹកដីស៊ីវិល័យបារាំងរបស់គូរស្នេហ៍ថ្មីថ្មោង ថមមី-វីហ្សា លើកនេះ គឺទៅយកកូនតែម្ដង

178794
  • កាលពីខែមុន​តារាចម្រៀងស្រី សួស វីហ្សា ជាមួយនឹង តារាសម្តែងប្រុស ថមមី បានសម្រេចចិត្តចូលរោងការសាងគ្រួសារ ជាមួយគ្នាយ៉ាងមានសុភមង្គល និងថែមទាំងបានដឹកដៃគ្នាទៅក្រេបទឹកឃ្មុំ យ៉ាងមានសេចក្តីសុខ នៅលើផ្ទៃសមុទ្រផងដែរ

    ដោយឡែក កន្លងទៅមិនបានយូរប៉ុន្មាន ស្រាប់តែមិនប៉ុន្មានថ្ងៃនេះ សួស វីហ្សា និង ថមមី ក៏បានដឹកដៃគ្នាទៅដើរលេងកម្សាន្តបន្ត នៅឯបែកខាងអឺរ៉ុប ថែមទៀតផងដែរ។ ជាការពិតណាស់ តាមរយៈការបង្ហោះរបស់អ្នកទាំងពីរ បានឲ្យឃើញថា សួស វីហ្សា និង ថមមី បានទៅដើរលេងកម្សាន្តបែបស្វីតៗ ទិញរបស់ប៊្រេនៗ នៅឯប្រទេសបារាំង អស់រយៈពេលជាច្រើនថ្ងៃ ហើយនៅពេលនេះ ពួកគេក៏កំពុងតែធ្វើដំណើរទៅកម្សាន្តលេងបន្ត នៅឯប្រទេសអាល្លឺម៉ង់ថែមទៀតផង ។យ៉ាងណាមិញ មិនថាមុនពេលរៀបការ ឬក៏ក្រោយពេលរៀបការនោះទេ គេនៅតែសង្កេតឃើញថា ជីវិតស្នេហារបស់ សួស វីហ្សា និង ថមមី នៅតែមានភាពផ្អែមល្ហែម ចាក់ទឹកមិនលិច និងកាន់តែមានសេចក្តីសុខពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ។

    ក្នុងដំណើរកម្សាន្តលើកនេះ ក៏ត្រូវបានសាម៉ីខ្លួនទាំងពីរបានសារភាពផងដែរថា គឺទៅក្នុងគោលបំណងដើម្បីយកប៊េប៊ី (កូន) ដែលភរិយា-ស្វាមីតារាមួយគូរនេះ គឺចង់កូនភ្លោះតែម្ដង ដោយសង្ឃឹមថានឹងទទួលបានកូនប្រុស-កូនស្រីមួយគូរតែម្ដង ដោយពួកគេបានទៅសាកសួរពីវេជ្ជបណ្ឌិតនៅឯប្រទេសថៃផងដែរ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី