
ក្លិប Manchester City បានដាក់សំណើដេញថ្លៃក្នុងតម្លៃ ៥០ លានអឺរ៉ូសម្រាប់ខ្សែបម្រើកណ្តាលរបស់ក្លិប Napoli កីឡាករ Jorginho ។
លោក Pep Guardiola បានធ្វើឱ្យកីឡាករអ៊ីតាលីរូបនេះក្លាយជាគោលដៅចម្បងរបស់គាត់នៅរដូវក្តៅនេះ ខណៈដែលអ្នកចាត់ការរូបនេះកំពុងសម្លឹងមើលការពង្រឹងក្រុមបន្ថែមក្រោយពីឈ្នះជើងឯកក្របខ័ណ្ឌ Premier League រដូវកាលនេះរួចមក ។
ប៉ុន្តែប្រធានក្លឹប Napoli លោក Aurelio De Laurentiis បានបញ្ជាក់ថាគាត់នឹងធ្វើអ្វីៗគ្រប់យ៉ាងដែលគាត់អាចធ្វើបានដើម្បីរក្សាកីឡាករវ័យ ២៦ ឆ្នាំរូបនេះឱ្យបន្ដនៅទីក្រុងណាបែលនេះបន្ដទៀត ៕
ដោយ៖តារា