ក្ដៅៗ! Christian Eriksen ផ្ទេរទៅកាន់ក្លឹប Inter Milan ហើយ ក្នុងកុងត្រារហូតដល់ឆ្នាំ២០២៤

31790
  • យោងតាមគេហទំព័រ Gazzetta dello Sport បានអះអាងថា ក្លិប Inter Milan បានឈានដល់កិច្ចព្រមព្រៀងជាមួយ Christian Eriksen ហើយសម្រាប់កិច្ចសន្យាដែលនឹងដំណើរការរហូតដល់ឆ្នាំ ២០២៤ ។

    ទោះយ៉ាងណាក្រុមប្រជែងដណ្តើមជើងឯកក្របខណ្ឌ Serie A នារដូវកាល២០១៩-២០២០ នៅតែមិនទាន់បានបញ្ចប់កិច្ចព្រមព្រៀងជាមួយក្រុមមាន់ខ្នាយមាស Tottenham Hotspur សម្រាប់ការផ្ទេរនៅឡើយទេ ។ ខណះមានការអះអាងថា Eriksen នឹងទទួលបានប្រាក់ខែចំនួន ៧.៥ លានអឺរ៉ូ (៦ លានផោន / ៨ លានដុល្លារ) បូករួមទាំងប្រាក់រង្វាន់ផ្សេងទៀត ។

    សូមជម្រាបឱ្យដឹងថា ចាប់តាំងពីដើមរដូវកាលនេះមក Christian Eriksen មិនសូវបានគេប្រើប៉ុន្មានទេទាំងក្រោមការដឹកនាំរបស់លោក Mauricio Pochettino និងលោក Jose Mourinho ស្របពេលកិច្ចព្រមព្រៀងរបស់ខ្សែបម្រើសញ្ជាតិដាណឺម៉ាក់វ័យ ២៧ឆ្នាំរូបនេះនឹងត្រូវផុតកំណត់នៅចុងបញ្ចប់រដូវកាលនេះ ខណះត្រូវបានគេជឿជាក់ថា Eriksen នឹងផ្ទេរទៅកាន់ក្រុមកំពុងឡើងជើងអ៊ីតាលី Inter Milan ក្នុងតម្លៃខ្លួន ២០លានផោននាខែមករានេះ ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី