កីឡាករចាស់បំផុត! Yokohama FC បន្តកុងត្រាថ្មីឱ្យកីឡាករវ័យ ៥២ ឆ្នាំ Kazu Miura រយៈពេលមួយឆ្នាំទៀត

58615
  • កីឡាករដែលមានវ័យចាស់បំផុត Kazu Miura បានបង្កើតកំណត់ត្រាជាច្រើនរួចទៅហើយក្នុងអាជីពរបស់គាត់ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះគាត់មិនសូវបានលេងប៉ុន្មាននោះឡើយ ខណះលោកបានយល់ព្រមបន្តកុងត្រាថ្មីជាមួយក្លឹប Yokohama FC ។

    Kazu Miura បានបន្តកុងត្រារបស់គាត់រយៈពេលមួយឆ្នាំទៀត ហើយនេះមានន័យថា គាត់នឹងប្រារព្ធខួបកំណើតលើកទី ៥៣ របស់គាត់ក្នុងអំឡុងពេលចុះកុងត្រាថ្មីរបស់គាត់ ព្រោះគាត់នឹងឈានដល់អាយុនោះនៅថ្ងៃទី ២៦ ខែកុម្ភៈឆ្នាំ២០២០ខាងមុខនេះ ។

    ខ្សែប្រយុទ្ធវ័យចំណាស់បំផុតរូបនេះបាននិយាយថា៖ “ខ្ញុំបានខិតខំធ្វើការរាល់ថ្ងៃសម្រាប់រឿងនេះ ហើយខ្ញុំពិតជាមានអំណរគុណណាស់ ។ ខ្ញុំចង់បន្តរីករាយនឹងបាល់ទាត់ ហើយខ្ញុំនឹងធ្វើអ្វីៗទាំងអស់ដើម្បីជួយឱ្យក្រុមឈ្នះ ” ។

    កាលពីរដូវកាលមុនគាត់ទទួលបានឱកាសលេងតិចតួចបំផុត ខណៈដែលគាត់លេងបានតែ ៥ ប្រកួតក្នុងរយៈពេល ២៣៣ នាទីហើយមិនបានស៊ុតបញ្ចូលទីនោះឡើយ ។ ទោះយ៉ាងណាក្លឹប Yokohama FC បានឡើងទៅលេងនៅពានរង្វាន់លំដាប់កំពូលជប៉ុនសារជាថ្មី ហើយនេះមានន័យថា Miura នឹងវិលត្រឡប់មកលេងនៅលីគកំពូលជាលើកដំបូងផងដែរចាប់តាំងពីឆ្នាំ ២០០៧ នៅពេលដែលគាត់មានអាយុ ៤០ ឆ្នាំ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី