Piatek ចង់ដើរចេញពី AC Milan បន្ទាប់ពីលោកព្រះ Zlatan មក​ដល់ ខណះ Spurs ចាប់អារម្មណ៍

35009
  • យោងតាម Calciomercato បានឱ្យដឹងថា Krzysztof Piatek នឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពី AC Milan នៅខែមករានេះ ចំពេលមានរបាយការណ៍ទាក់ទងគាត់ជាមួយនឹងការផ្លាស់ទៅ Tottenham Hotspur ។

    កីឡាករអន្តរជាតិប៉ូឡូញវ័យ ២៤ឆ្នាំរូបនេះបានបាត់បង់កៅអីជម្រើស ១១នាក់ដំបូងរបស់ខ្លួនសម្រាប់ក្លឹបកំពុងយ៉ាប់យ៉ឺន AC Milan បន្ទាប់ពីការវិលត្រឡប់របស់កីឡាករ Zlatan Ibrahimovic មកកាន់ក្របខណ្ឌ Serie A ហើយគាត់ចង់ចាកចេញនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីស្វែងរកឱកាសលេងឱ្យបានទៀងទាត់ ។ Piatek ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅកាន់ក្រុមមាន់ខ្នាយមាស Tottenham Hotspur ដោយលោក Jose Mourinho កំពុងស្វែងរកការជំនួសកន្លែងរបស់កីឡាករ Harry Kane ដែលកំពុងទទួលរងរបួសរយះពេលវែង ។

    គួរជម្រាបឱ្យដឹងថា ខ្សែប្រយុទ្ធកណ្ដាល Krzysztof Piatek ត្រូវបានក្លឹប AC Milan នាំយកពីក្លឹប Genoa នៅពាក់រដូវកាលមុនក្នុងតម្លៃខ្លួន ៣៥លានអឺរ៉ូ បន្ទាប់ពីបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ ដែលត្រូវមកជំនួសកន្លែងរបស់ Gonzalo Higuain ដែលត្រូវបានក្លឹប Chelsea ខ្ចីជើងកាលពីរដូវកាលមុន ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី