ផ្លូវការ៖ Samuel Umtiti យល់ព្រមបន្តកុងត្រាថ្មីជាមួយក្លឹប FC Barcelona រហូតដល់ឆ្នាំ ២០២៣

36971
  • តារារបស់ក្លិប FC Barcelona ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លឹប  Manchester United ពេលនេះបានយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលវែងថ្មីជាមួយនឹងក្លិបយក្សនៅតំបន់កាតាឡាននេះហើយ ។

    ខ្សែការពារ Samuel Umtiti នៅទីបំផុតបានឈានដល់កិច្ចព្រមព្រៀងមួយជាមួយនឹងកិច្ចសន្យាថ្មីជាមួយក្រុមម្ចាស់ជើងឯក LaLiga ដោយបញ្ចប់នូវក្ដីសង្ឃឹមក្នុងការចង់បានកីឡាករបារាំងរូបនេះរបស់ក្លឹបបិសាចក្រហម Manchester United ។

    Image result for Samuel Umtiti

    ជាមួយនិងកិច្ចសន្យារយៈពេល ៥ ឆ្នាំថ្មីរបស់កីឡាករសញ្ជាតិបារាំងនឹងបានឃើញគាត់នៅជាមួយក្លឹបអ្នកមានបុណ្យរហូតដល់ឆ្នាំ ២០២៣ ។ ការចុះហត្ថលេខាលើកិច្ចសន្យានេះនឹងប្រព្រឹត្តទៅនៅឯទីស្នាក់នៅរបស់លោក Josep Suñol នៅ Camp Nou នៅថ្ងៃចន្ទនេះ ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី