នេះជាមូលហេតុពិត ដែលបណ្ដាលឱ្យម្ដាយ ពេជ្រ សូលីកា ក្លាយជាឃាតករសម្លាប់មនុស្ស

149783
  • លោក ម៉េង វិមានតារា ជាអធិការនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បញ្ជាក់ពីដំណើររឿងនៃឃាតកម្មនេះថា មូលហេតុនៃការសម្លាប់ស្ដ្រីជាជនរងគ្រោះ ដោយសារជនសង្ស័យ ឈ្មោះ ស៊ិន ស្រីនាង កើតកូនចិត្តប្រច័ណ្ឌ ចំពោះជនរងគ្រោះ ព្រោះមិនឃើញជនរងគ្រោះ ឈ្មោះ ងិន សុខលី ពាក់ចិញ្ចៀនពេជ្រទាំង ០២ វង់ដូចធម្មតា (ទំនងជនរងគ្រោះទាក់ទងនារីផ្សេង) ។

    បន្ទាប់មកជនសង្ស័យក៏ប្រច័ន្ទខឹង ហើយក៏បានទារលុយចំនួន ១៥០០០ ដុល្លារ ដែលឲ្យយកទៅជនរងគ្រោះរកស៊ីចងការ ពីជនរងគ្រោះមកវិញ តែជនរងគ្រោះមិនព្រមឲ្យ ក៏មានទំនាស់វាយប្រតាយប្រតប់គ្នា ខណៈនោះជនរងគ្រោះមានអាការៈទន់ដៃជើង ដូចមនុស្សស្រវឹងស្រាជោគជាំ ។ បន្ទាប់មក ជនសង្ស័យបានយកខ្សែអាវធ្វើពីក្រណាត់ចំនួន០១ខ្សែ មកចងដៃជនរងគ្រោះទៅក្រោយ ហើយចាប់ក្បាលសង្កត់មុខផ្ទប់ជាមួយខ្នើយកើយ រហូតថប់ដង្ហើមស្លាប់ ទើបជនសង្ស័យបានស្រាយខ្សែដៃជនរងគ្រោះ រួចរៀបចំដាក់សពឲ្យដេកដូចមនុស្សធម្មតា ។ ក្រោយមានរឿងហេតុកើតឡើង សមត្ថកិច្ចមានការសង្ស័យទៅលើឈ្មោះ ស៊ិន ស្រីនាង ជាម្ចាស់ផ្ទះដែលជនរងគ្រោះបានដេកស្លាប់ ក៏បាននាំខ្លួនយកទៅសាកសួរ តែជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង បានព្យាយាមមិនសារភាព អស់រយៈពេលយ៉ាងយូរទើបជនសង្ស័យ ព្រមឆ្លើយសារភាពថា រូបនាងពិតជាបានសម្លាប់ជនរងគ្រោះឈ្មោះ ងិន សុខលី ពិតប្រាកដមែន ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី