ក្រុមអភិរក្សថា ក្នុងមួយខែៗត្រូវចំណាយប្រាក់រាប់ពាន់ដុល្លារ ដើម្បីទិញគោឬក្របីឱ្យសត្វត្មាតស៊ី

118407
  • ក្រុមអភិរក្សសត្វប្រចាំនៅស្រុកសៀមប៉ាងបានបញ្ជាក់ថា ការផ្តល់ចំណីបន្ថែមនាខែមករានេះ គឺត្រូវចំណាយថវិកាក្នុងមួយខែជាង ១០០០ដុល្លារ ទិញគោឬក្របី ឱ្យសត្វត្មាតស៊ីក្នុងមួយខែ ៣ ដងជាពិសេសនៅក្នុងរដូវរំហើយដែលវាកំពុងពងកូននេះ ។

    លោកអ៊ៀង សំណាង ប្រធានក្រុមអភិរក្សធនធានជីវចំរុះនៃអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅទីនេះបានបញ្ជាក់ដែរថា​ពពួកសត្វដ៍កម្រ ទាំងនេះវារស់នៅក្នុងតំបន់ព្រៃអភិរក្សបច្ចុប្បន្ននៅពេលយើងដាក់ចំណីឱ្យម្តងៗសង្កេតឃើញមានសត្វត្មាត និងសត្វស្លាបផ្សេងៗទៀតមកស៊ីចន្លោះចាប់ពី ៥០ក្បាលទៅ ១០០ក្បាលតែប៉ុណ្ណោះ ក្នុងនោះមាន៖ សត្វត្មាតត្នោត-ត្មាតផេះ-ត្មាតភ្លើង-ត្រយ៉ងយក្ស-ត្រយ៉ងចង្កំក៍ស-ត្រយ៉ងអង្កត់ខ្មៅ-ត្រដក់តូច-ត្រដក់ធំ-ត្រដក់ត្រីប្រផេះ-ឥន្ទ្រីខ្មៅ-និងសត្វក្អែកព្រៃផងដែរ ។

    សូមបញ្ជាក់ថា អាជ្ញាធរស្រុកបានសហការជាមួយក្រុមអភិរក្សសត្វស្លាប និងរៀបចំឱ្យមានកន្លែងទស្សនាសត្វត្មាតនេះនៅពេលដាក់ចំណី សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ ពេលភ្ញៀវជាតិនិងអន្តរជាតិមកដល់ស្រុកសៀមប៉ាង អាចចូលទៅទស្សានាបាន ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី