
យោងតាមសារព័ត៌មាន Daily Express បានឱ្យដឹងថាខ្សែប្រយុទ្ធ Gareth Bale កំពុងតែរង់ចាំការមកដល់របស់អ្នកចាត់ការថ្មីរបស់ក្លិប Real Madrid មុនពេលធ្វើការសម្រេចចិត្តលើអនាគតរបស់គាត់។
កីឡាករអន្តរជាតិវេលស៍ត្រូវបានគេរាយការណ៍ថាជាគោលដៅចម្បងសម្រាប់ក្លឹបបីសាចក្រហម Manchester United ហើយត្រូវបានគេនិយាយថាក្លឹបយក្សរបស់អង់គ្លេសមួយនេះចង់បានកិច្ចព្រមព្រៀងមួយដែលត្រូវបានធ្វើនៅរដូវក្តៅនេះ ។ ទោះជាយ៉ាងណាក៏ពួកគេនឹងត្រូវតែរង់ចាំសិន ខណៈដែលកីឡាករ Bale យកចិត្តទុកដាក់លើជម្រើសរបស់គេ ៕
ដោយ៖តារា