កីឡាករប្រេស៊ីល Fred គេចវេះមិនឆ្លើយតបអំពីការផ្ទេរទៅកាន់ក្លឹប Manchester United

25500
  • ខ្សែបម្រើរបស់ក្លឹប Shakhtar Donetsk មិនបានបញ្ជាក់ប្រាប់ពីអនាគតរបស់គាត់ទេ នៅពេលមានពាក្យចចាមអារ៉ាមថារូបគេនិងផ្ទេរទៅកាន់ទឹកដី Old Trafford ។ ខ្សែបម្រើអន្តរជាតិប្រេស៊ីលកីឡាករ Fred បាននិយាយថាគាត់នឹងត្រូវនិយាយទៅកាន់ភ្នាក់ងាររបស់គាត់អំពីរបាយការណ៍ដែលថាគាត់កំពុងចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុម Manchester United ។

    Image result for Brazil's Fred evasive on reports of Manchester United move

    កីឡាកររបស់ Shakhtar Donetsk បានជួយឱ្យក្រុមរបស់លោក Tite ទទួលបានជ័យជម្នះ ២-០ ទៅលើក្រុម ក្រូអាត ក្នុងការប្រកួតមិត្តភាពត្រៀមការប្រកួត World Cup នៅទឹកដី Anfield របស់ក្លឹប Liverpool កាលពីថ្ងៃអាទិត្យយប់មិញនេះ ។ កីឡាករ Fred ត្រូវបានគេរាយការណ៍ថាបានឆ្លងការធ្វើតេស្តសុខភាពនៅក្លឹប Manchester United នៅថ្ងៃចន្ទមុននឹងបញ្ចប់ការផ្ទេរក្នុងតម្លៃ ៥០ លានអឺរ៉ូ ( ៥៨ លានដុលារ ) ទៅកាន់ទឹកដី Old Trafford ។

    Image result for Brazil's Fred evasive on reports of Manchester United move

    កីឡាករ Fred បាននិយាយថា៖ “ខ្ញុំនៅតែនិយាយទៅកាន់ភ្នាក់ងាររបស់ខ្ញុំដើម្បីស្វែងរកការពិតនេះ ។ ខ្ញុំចង់ផ្តោតតែលើក្រុមជម្រើសជាតិប៉ុណ្ណោះ។ វាជាពេលវេលាតែមួយគត់ដែលយើងគិតអំពីការប្រកួត World Cup ។ យើងត្រូវតែព្យាយាមបំភ្លេចអ្វីៗពីខាងក្រៅ” ។ ខ្សែបម្រើរូបនេះបានបន្ថែមថា៖ “ខ្ញុំនឹងនិយាយទៅកាន់មនុស្ស និង ជួបមិត្តភក្តិរបស់ខ្ញុំ។ ខ្ញុំនៅតែមិនដឹងថាខ្ញុំនឹងទៅទីណា”។

    Image result for Brazil's Fred evasive on reports of Manchester United move

    ប្រេស៊ីល និងត្រូវប៉ះ ប្រទេសអូទ្រីស មួយប្រកួតចុងក្រោយរបស់ពួកគេទៀតដើម្បីកម្ដៅសាច់ដុំតៀមខ្លួនការប្រកួត World Cup  2018 នៅរុស្ស៊ី ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី