Buriram បំបាក់ Ratchaburi ក្នុងថ្ងៃបើកឆាកលីគកំពូល​ថៃ

57991
  • ក្រុមការពារ​តំណែង​ជើងឯក Buriram United បាន​យកជ័យ​ជម្នះ​ក្នុង​ប្រកួតបើកឆាក​លីគកំពូល​របស់​ថៃ ឆ្នាំ ២០១៨ លើក្រុម Ratchaburi Mitr Phol ក្នុងលទ្ធផល ២-១ នៅ Chang Arena កាលពីថ្ងៃសុក្រ។

    Image may contain: 1 person, playing a sport and outdoor

    បន្ទាប់ពីមិនមាន​ការស៊ុតបញ្ចូលទីក្នុង​តង់ទី១ Buriram បាន​បំបែកពងមាន់នៅនាទី ៦០ នៅពេលដែល Jakkaphan Kaewprom លេង​ក្បាច់បញ្ជូនទៅមកយ៉ាងស្អាត​ជាមួយ Edgar Silva រួច​ពួកគេបង្កើតឱកាសស៊ុតបាល់ហោះត្រឹមពាក់​កណ្តាលចង្កេះ​ទៅជ្រុងនៃបង្គោលទីពីរ។​

    Image may contain: one or more people

    ប្រាំមួយនាទីក្រោយមក ពួកគេបានបង្កើន​ការនាំមុខ​ នៅពេលដែល Edgar និង Jakkaphan បោះបាល់​ឲ្យគ្នាយ៉ាងស្អាត​ ហើយ​ក៏​បាន​បញ្ជូន​ទៅ​ Diogo ដែល​អាច​បញ្ចប់​ទី​បាន​យ៉ាង​ល្អដោយ​ប្រើ​ជើង​ឆ្វេង​របស់គេ​។

    Image may contain: 3 people, people smiling, people playing sports and outdoor

    ទោះជាយ៉ាងណាក៏ដោយ ក្រុមភ្ញៀវ​ទទួល​បាន​មួយគ្រាប់វិញនៅនាទី ៧២ ដោយបាល់​ពិន័យ​១១ម៉ែត្រ ដោយ Narubadin Weerawatnodom បានធ្វើឲ្យ Rungrath Poomchanteuk ដួលពីខាងក្រោយនៅក្នុងប្រអប់។ហើយអ្នកដែលសម្រេចទីដោយបាល់ពិន័យ ១១ម៉ែត្រនោះគឺ Felipe Menezes ។

    Image may contain: 5 people, people playing sports and outdoor

    ទោះបីជា Ratchaburi ខិត​ខំយ៉ាងណាក៏ដោយ ក៏​ក្រុមម្ចាស់ផ្ទះ​ខំការពារ​មិនឲ្យរបូតបាល់​មួយគ្រាប់ទៀតទេ។

    ទោះជាទទួលបានជ័យជម្នះមែន Buriram ក៏​មិនសូវ​ជាសប្បាយចិត្តខ្លាំងដែរដោយ​ប្រធានក្រុម Suchao Nutnum ទទួល​រង​របួស​នៅពាក់កណ្តាលតង់ទី១ ដែលកើតចេញពីរបួសមិនទាន់សះ​ត្រង់ជង្គង់ ហើយរូបគេ​អាចនឹងខកខាន​ការប្រកួតនៅថ្ងៃ​ពុធ​សប្តាហ៍ក្រោយ ដែលត្រូវប៉ះជាមួយ Guangzhou Evergrande ក្នុងក្របខណ្ឌ AFC Champions League ។

     

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី