រកឃើញពងកន្ធាយក្បាលកង្កែបចំនួន៤៤៤ពងក្នុងខេត្តក្រចេះ ខណះសត្វនេះស្ថិតក្នុងបញ្ជីក្រហម

178093
  • ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ក្រុមអ្នកអភិរក្សមកពីសហគមន៍នេសាទ រដ្ឋបាលជលផល និងអង្គការ WCS បានរកឃើញសម្បុកសត្វកន្ធាយក្បាលកង្កែប ឬល្មិចចំនួន ១៣សម្បុក ស្មើ ៤៤៤ពង នៅលើឆ្នេរខ្សាច់តាមបណ្តោយដងទន្លេមេគង្គ ក្នុងខេត្តក្រចេះ ចាប់តាំងពីដើមរដូវពងកូន ក្នុងចន្លោះពីខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ខែមករា ឆ្នាំ២០២០នេះ ។

    កន្ធាយក្បាលកង្កែប

    កន្ធាយក្បាលកង្កែប ឬ ល្មិច (ឬឈ្មោះវិទ្យាសាស្ត្រហៅថា Pelochelys cantorii) ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់ IUCN ថា ជាប្រភេទកំពុងទទួលរងការគំរាមកំហែងជាសកល ។ កន្ធាយប្រភេទនេះ ត្រូវបានគេគិតថា បានផុតពូជហើយនៅតាមដងទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែនៅក្នុងឆ្នាំ២០០៧ វត្តមានកន្ធាយប្រភេទនេះ ត្រូវបានរកឃើញសាជាថ្មីនៅក្នុងដែនទឹកនៃដងទន្លេមេគង្គប្រវែង ៤៨គីឡូម៉ែត្រ ចន្លោះពីខេត្តក្រចេះ ដល់ខេត្តស្ទឹងត្រែង ដោយអង្គការអភិរក្សអន្តរជាតិ និងរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ កម្មវិធីការពារសម្បុកអណ្តើក ត្រូវបានអនុវត្តន៍ដោយអង្គការ WCS សហការជាមួយសហគមន៍នេសាទនានាស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង និងរដ្ឋបាលជលផល ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសហភាពអឺរ៉ុប ម៉ាហ្គារេត ខាហ្គីល (Margaret A. Cargill Philanthropies), ឧទ្យានសត្វព្រៃសិង្ហបុរី (Wildlife Reserves Singapore), និង Turtle Survival Alliance ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី